
- សៅរ៍, 2 វិច្ឆិកា 2019 07:12
- ចម្រៀង
ម្នាក់ៗនៅតែឈរជើងមិនហ្នឹង ពេលបទ “បុណ្យភូមិ" ត្រូវយកមករំលឹកឡើងវិញកណ្ដាលផ្សារ
- សៅរ៍, 2 វិច្ឆិកា 2019 07:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ៗនៅតែឈរជើងមិនហ្នឹង ពេលបទ “បុណ្យភូមិ" ត្រូវយកមករំលឹកឡើងវិញកណ្ដាលផ្សារ
ត្បិតថា កន្លងទៅយូរក្រែលដែរហើយ ប៉ុន្តែបទចម្រៀងពេញនិយមកាលពីឆ្នាំ ២០១៧ "បុណ្យភូមិ" នៅតែមានភាពទាក់ទាញ រហូតដល់ម្នាក់ៗឈរជើងស្ងៀមលែងហ្នឹង ដឹកដៃគ្នារត់ចូលវង់តែម្ដង។
បទដ៏ល្បីនេះ ត្រូវបានក្រុមក្មេងខ្មែរ ជាម្ចាស់បទ បានយកមកបកស្រាយជាថ្មីនៅក្នុងកម្មវិធី "ទិវាក្មេងស្រីពិភពលោក" រៀបចំដោយអង្គការ "ភ្លែន" កម្ពុជាកាលពីពេលថ្មីៗ។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺបទនេះនៅតែទាក់ទាញខ្លាំង ពោលគឺគ្រាន់តែសាច់ភ្លេងបន្លឺចេញមក ម្នាក់ៗ ញោចចង់ឡើងរាំបាត់ទៅហើយ។
ដូច្នេះហើយ គ្រាន់តែម្ចាស់បទ ជំរុញតែបន្តិច ម្នាក់ៗរត់ចូលមកវង់ប្រជែងគ្នា ដែលក្នុងនោះមានទាំងតារាចម្រៀង ពិធីករ វាគ្មិន បុគ្គលិករបស់អង្គារ រួមនឹងមិត្តយុវវ័យមួយចំនួនទៀត នាំគ្នាចូលរាំស្រុះគ្នាតែម្ដង មើលទៅសប្បាយណាស់តើ...!
អត្ថបទ៖ ទារិកា