• 2019-11-21 03:54:13
  • ចម្រៀង

ភ្លូក​ទឹក​ភ្លូក​ដី​ទៀត ស្ត្រី​លំដាប់​អភិជន ឈាន​មក​ចេញ​វីដេអូ​ចម្រៀង​ថ្មី ពីរោះ ឯ​ប្លង់​ថត កាយ​វិការ​រឹត​តែ​ឡូយ

  • 2019-11-21 03:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ​កណ្ដាល​ឈ្មោះ ទ្រី ដាណា ដែល​គេ​ដឹង​ថា ជា​បុគ្គល​ក្នុង​លំដាប់​ខ្ពស់​ម្នាក់​នោះ នៅ​ពេល​នេះ​បាន​ឈាន​មក​ចេញ​វីដេអូ​បទ​ចម្រៀងមួយ​ទៀត​ជា​បទ​ដើម​របស់​លោក កែវ វាសនា ដែល ដោយ​បាន​កញ្ឆក់​យក​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ជា​ថ្មី។

វីដេអូ​ចម្រៀង​ថ្មី​នេះ អ្នក​ស្រី ទ្រី ដាណា ដែល​ជា​ថៅកែ​ពេជ្រ​ម្នាក់ បាន​ច្រៀង​តាម (Cover) បទ​លោក កែវ វាសនា មាន​ចំណង​ជើង​ថា "ចិត្ត​ស្មោះ កាយ​វិការ​ក្បត់"។ ខុស​ពី​លើក​មុន អ្នក​ស្រី​ចេញ​វីដេអូ​សំឡេង(Video Audio) មុន ទើប​ចេញ​វីដេអូ​ចម្រៀង(MV) តាម​ក្រោយ ប៉ុន្តែ​លើក​នេះ ស្ត្រី​វ័យ​កណ្ដាល បាន​សម្រេច​ចិត្ត​ជា​វីដេអូ​ចម្រៀង​មុន​តែ​ម្ដង ដែល​កាន់​តែ​ទាក់​ទាញ​ជាង​មុន។

ត្រឹម​ជាង ១០ម៉ោង ក្រោយ​ចេញ​ផ្សាយ​លើ​បណ្ដាញ​សង្គម វីដេអូ​ចម្រៀង​មាន​អ្នក​ចែក​ចាយ​បន្ត​ជិត ៣ពាន់​ដង​ទៅ​ហើយ។ ចំណុច​សំខាន់ និង​ទាក់​ទាញ​ក្នុង MV ថ្មី​នេះ គេ​មើល​ឃើញ​ថា ទាំង​សំឡេង កាយ​វិការ ការ​ដាក់​អារម្មណ៍(ចូល​តួ) និង​សូម្បី​ប្លង់​ថត ក៏​ល្អ​ទាំង​ព្រម ដែល​អាច​នឹង​ចំនួន​អ្នក​គាំទ្រ អាច​នឹង​ខ្លាំង​ជាង​បទ​មុន​ទៅ​ទៀត។

តោះ...ទស្សនា​សមិទ្ធផល​សិល្បៈ​ថ្មី​របស់ ថៅកែ​ហាង​ពេជ្រ ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់