- 2019-11-23 02:03:11
- ចម្រៀង
ស្ទីលថ្មី បទ "យើងជាទន្សាយគេជាព្រះច័ន្ទ" ពីរោះ ត្រូវរឿងយុវវ័យភាគច្រើន
- 2019-11-23 02:03:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលថ្មី បទ "យើងជាទន្សាយគេជាព្រះច័ន្ទ" ពីរោះ ត្រូវរឿងយុវវ័យភាគច្រើន
ចន្លោះមិនឃើញ
បទ "យើងជាទន្សាយ គេជាព្រះច័ន្ទ" ជាប្រភេទបទ Original Song មួយបទបាន និងកំពុងល្បីនៅក្នុងចង្កោមយុវវ័យ ដោយសារតែខ្លឹមសារបទនេះ គឺត្រូវភាគច្រើនទៅលើពួកគេ។
បទចម្រៀងស្ទីលយុវវ័យខាងលើ ច្រៀងដោយយុវជនម្នាក់ដែលដាក់ឈ្មោះខ្លួនឯងថា “Nak Fake” ដែលបន្ទាប់ទទួលបានការគាំទ្រតាមរយៈវីដេអូសំឡេងយ៉ាងច្រើននោះ បទនេះ ក៏ទើបនឹងចេញជាវីដេអូចម្រៀងផង។ ជាស្នាដៃរបស់ក្រុមយុវវ័យ ដែលមិនមានឧបករណ៍ទំនើប បទនេះ ហាក់មិនបរិបូរណ៍ដោយបច្ចេកទេសកាត់តទាន់សម័យនោះទេ។
បន្ថែមពីលើនេះ កាយវិការសម្ដែង ក៏មិនសមឥតខ្ចោះនោះដែរ ព្រោះពួកគេមិនមែនជាអ្នកសម្ដែងអាជីព ពោលគឺត្រឹមជាស្រឡាញ់សិល្បៈចម្រៀង ហើយរួមគ្នាធ្វើអ្វីដែលពួកគេចូលចិត្តប៉ុណ្ណោះ។យ៉ាងណាក៏ដោយសាច់ ក៏ដូចជារសជាតិភ្លេង បង្កប់នូវស្ទីលរបស់យុវវ័យ ហើយវានៅតែពីរោះរណ្ដំ។ ប៉ុន្តែទាក់ទាញមួយក្នុងវីដេអូចម្រៀងនេះ គឺតួស្រី មានសម្រស់ស្រស់សោភាពណាស់។
តោះ...ទស្សនានិងស្ដាប់បទនេះទាំងអស់គ្នា!