• 2019-11-26 06:40:57
  • ចម្រៀង

ម្ចាស់បទ​ "My Heart Will Go On” ទើបជាប់លេខ ១ ដំបូងក្នុងពេល ១៧ ឆ្នាំ

  • 2019-11-26 06:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កំពូល​តារា​ចម្រៀង​ប៉ុប​ Celine Dion ជាប់​តំណែង​លេខ​ ១ នៅ​លើ​តារាង​អាល់ប៊ុម​ Billboard 200 ជា​មួយ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Courage។

អាល់ប៊ុម​ដែល​បាន​បញ្ចេញ​នៅ​​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា​តាម​រយៈ​ផលិតកម្ម​ Columbia Records អាច​លក់​ចេញ​បាន​​ ១១៣ ០០០ បន្ទះ​គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា។ នេះ​បើ​ផ្អែក​តាម​ Nielsen Music។ Courage គឺ​ជា​អាល់ប៊ុម​ទី ៥ របស់​​តារា​វ័យ ៥១ ឆ្នាំ​​​រូប​នេះ ដែល​ជាប់​លេខ​មួយ ហើយ​វា​ជា​អាល់ប៊ុម​លេខ​ ១ ដំបូង​របស់​នាង​ក្នុង​ពេល ១៧​ ឆ្នាំ​កន្លង​មក​នេះ។ អាល់ប៊ុម​ចម្រៀង​ចុង​​ក្រោយ​របស់ Celine Dion ដែល​ជាប់​លេខ ១ គឺ​អាល់ប៊ុម "A New Day Has Come” ចេញ​ឆ្នាំ ២០០២។

​អាល់ប៊ុម​លេខ ១ ផ្សេង​ទៀត​មាន​ "Falling Into You” ចេញ​ឆ្នាំ ១៩៩៦ ជាប់​លេខ​មួយ​ ៣ សប្ដាហ៍, អាល់ប៊ុម​ Let's Talk About Love ជាប់​លេខ​មួយ​បាន​មួយ​សប្ដាហ៍​នៅ​ឆ្នាំ ១៩៩៨, អាល់ប៊ុម​ A Decade of Song ជាប់​លេខ​ពីរ​ដង​នៅ​ឆ្នាំ ១៩៩៩ និង​ម្ដង​នៅ​ឆ្នាំ ២០០០៕

ចុចអាន ៖ បង្ហាញ​ចម្រៀង​កំពូល​ទាំង ២៥បទ​ ដែល Billboard ជ្រើស​ឲ្យជាប់​ គិត​ចាប់​ពីឆ្នាំ ២០១០

ប្រភព៖ Billboard ប្រែ​សម្រួល៖ សុខហេង

មតិយោបល់