• 2019-12-24 02:45:12
  • ស្ទីលតារា

ត្រួស​ៗ ពី​ម៉ូដ​ប្លែក​ស្ទើរ​ដាច់​ផ្ងារ របស់ ឯម រៀម បញ្ចេញ​ក្នុង​ឆ្នាំ២០១៩​នេះ

  • 2019-12-24 02:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម តែង​តែ​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ការ​តុប​តែង​ខ្លួន​ប្លែក​ជា​ដរាប​រាល់​ពេល​ចូល​រួម​កម្មវិធី​សិល្បៈ​នានា ដែល​ទាំង​នេះ សាមី​ខ្លួន​បាន​អះអាង​ថា ជា​ស្ទីល​ផ្ទាល់​ខ្លួន​របស់​លោក ពោល​គឺ មិន​ប្លែក មិន​មែន ឯម រៀម។

លោក ឯម រៀម បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅឯ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង​ស្រុក​ខ្មែរ និង​បាន​ចប់​ថ្នាក់បណ្ឌិត​ផ្នែក​សិល្បៈ​កែច្នៃ​ម៉ូដ​ថែម​ទៀត​នៅ​ឯ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​ ២០០៧។ ការ​ទទួល​បាន​ឥទ្ធិពល​នៃ​គំនិត​សិល្បៈ​របស់​អឺរ៉ុប​មក​ខ្លះ ​លោក រៀម តែង​តែ​បង្ហាញ​គំនិត​នោះ​តាម​រយៈ​ម៉ូដ​សំលៀកបំពាក់​របស់​ខ្លួន ដែល​ប្រិយមិត្ត​ក្នុង​ស្រុក​ភាគ​ច្រើន មើល​រំលង និង​តែង​គិត​ថា អ្វី​ដែល​លោក​បាន​ធ្វើ ដូច​ជា​ការ​លេង​សើច។

ប៉ុន្តែ​នៅ​ក្នុង​សង្គម​អ្នក​យល់​ច្បាស់​ពី​ម៉ូដ សង្គម​អ្នក​ស៊ីវិល័យ គេ​ទទួល​យក​គំនិត​សិល្បៈ​របស់​បណ្ឌិត​ច្នៃ​ម៉ូដ​តាម​រយៈ​ម៉ូដ​សំលៀកបំពាក់​ដែល​លោក​សម្រេច​បាន ថា​ជា​គំនិត​សិល្បៈ​ដ៏​អស្ចារ្យ។ ដូច្នេះ​ហើយ បើ​ទោះ​មក​ដល់​បច្ចុប្បន្ន ប្រិយមិត្ត​ក្នុង​ស្រុក នៅ​មិន​ទទួល​យក​គំនិត​សិល្បៈ​របស់​លោក​ទាំង​ស្រុង ប៉ុន្តែ​គេ​ដឹង​អាច​ដឹង​ថា ម៉ូដ​សំលៀកបំពាក់​ប្លែក​ៗ គឺ​ជា​អត្តសញ្ញាណ​មួយ​របស់​លោក ឯម រៀម និង​មាន​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពីរ​ម៉ូដ​ខាង​លើ គឺ​ជា​ម៉ូដ​ចុង​ក្រោយ​របស់​លោក ឯម រៀម សម្រាប់​ឆ្នាំ ២០១៩

សម្លឹង​មើល​ក្នុង​ឆ្នាំ ២០១៩ ដែល​ហៀប​នឹង​អូស​ជើង​ចូល​ឆ្នាំ ២០២០ នេះ បណ្ឌិត​ច្នៃ​ម៉ូដ បាន​សម្រេច​បាន​ម៉ូដ​សំលៀកបំពាក់​បែប​សិល្បៈ​ប្លែក​ៗ ជា​ច្រើន​រាប់​មិន​អស់។ តោះ...ទៅ​មើល​ម៉ូដ មហា​ប្លែក​ទាំង​ឡាយ​នោះ របស់​លោក ឯម រៀម ទាំង​អស់​គ្នា!!!

រូបភាព៖ហ្វេសប៊ុក ឯម រៀម

នេះ​គ្រាន់​តែ​ត្រួស​ៗ​ប៉ុណ្ណោះ តាម​ពិត​ ឯម រៀម នៅ​មាន​ច្រើន​ជាង​នេះ​ទៀត​ក្នុង​ឆ្នាំ ២០១៩៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម