• 2020-01-20 03:16:15
  • ចម្រៀង

បទហ្វីលីពីនចេញ ៤ឆ្នាំមុន ពេលនេះល្បីដល់ពិភពលោក

  • 2020-01-20 03:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ "Tala” របស់​តារា​​ចម្រៀង​ហ្វីលីពីន Sarah Geronimo បាន​ហក់​ចូល​តារាង​ Billboard World Digital Song Sales នា​ចុង​សប្ដាហ៍​មុន​ ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១២។ សមិទ្ធផល​នេះ​ធ្វើ​ឲ្យ​ Sarah ​ក្លាយ​ជា​តារា​ស្រី​ហ្វីលីពីន​ដំបូង​គេ​ដែល​មាន​លេច​មុខ​ក្នុង​តារាង​លំដាប់​ពិភពលោក។

“Tala” គឺ​ជា​បទ​ចម្រៀង​​​នាំ​មុខ​នៃ​អាល់ប៊ុម​ចម្រៀង​ The Great Unknown ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៦ ហើយ​ពេល​ចេញ​ដំបូង​ទទួល​បាន​​ការ​សរសើរ​ច្រើន​ពី​សំណាក់​អ្នក​ជំនាញ និង​អ្នក​គាំទ្រ​ផង​ដែរ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក បទ​ចម្រៀង​នេះ​ល្បី​ល្បាញ​ម្ដង​ទៀត​ បន្ទាប់​ពី​ក្បាច់​រាំ​នៃ​វីដេអូ​ចម្រៀង​បទ​ Tala ក្លាយ​ជា​ Dance Challenge ល្បី​មួយ​លើ​បណ្ដាញ​សង្គម​នៅ​ហ្វីលីពីន៕

ប្រភព៖ rappler ប្រែ​សម្រួល៖ សុខហេង

មតិយោបល់