• 2020-01-29 07:23:33
  • ស្ទីលតារា

៣ សន្លឹកថ្មីៗ បង្ហាញរូបរាង Adele ដែលស្រកអស់ ៤៥ គីឡូក្រាម

  • 2020-01-29 07:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​លែង​លះ​នឹង​ស្វាមី​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ Adele បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​នឹង​​រូបរាង​របស់​ខ្លួន ​ដែល​ស្រក​​ទម្ងន់ ៤៥ គីឡូក្រាម ទទួល​បាន​រាង​ដ៏​ស្លីម​ខុស​ពី​មុន។

ថ្មីៗ​នេះ តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ម្ដង​ទៀត តាម​រយៈ​ការ​ស្លៀកពាក់​​សំលៀក​បំពាក់​កីឡា មាន​អាវ​ក្រៅ​គ្រប​ពី​លើ ដើរ​បង្ហាញ​រាង​នៅ​ទីក្រុង New York។ ក្រៅ​ពី​ចាប់​អារម្មណ៍​លើ​រាង​រៅ​ មហាជន​លើ​អនឡាញ​ក៏​ចាប់​អារម្មណ៍​នឹង​រូប​សម្រស់​របស់ Adele ដែល​យារ​ធ្លាក់ ដោយ​សារ​ស្រក​ទម្ងន់។

​ក៏​មាន​អ្នក​គាំទ្រ​បង្ហាញ​​ក្ដី​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​រាជិនី​សំឡេង​ម្ចាស់​បទ "Hello” ដោយ​ពួក​គេ​សង្ឃឹម​ថា​នាង​នឹង​​ខំ​ថែ​សុខភាព​ឲ្យ​បាន​ល្អ ​​មិន​គួរ​ផ្ដោត​លើ​ការ​សម្រក​ទម្ងន់​ខ្លាំង​ពេល​នោះ​ទេ៕​​​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់