• 2020-02-27 04:29:17
  • ចម្រៀង

ចម្រៀងខ្មែរនិង អង់គ្លេស ២ បទ និយាយអំពីការទារលុយ

  • 2020-02-27 04:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បទ​ចម្រៀង​ដែល​​ពេញ​និយម​ភាគ​ច្រើន​គឺ​មាន​​ទំនុក​ច្រៀង​ដែល​រៀប​រាប់​ពី​រឿង​រ៉ាវ​ស្នេហា​ ចាក់​ដោត​ដល់​បេះដូង។ ទន្ទឹម​នឹង​នោះ​អ្នក​និពន្ធ​ក៏​ព្យាយាម​រិះរក​និពន្ធ​ទំនុក​ច្រៀង​ដែល​មាន​អត្ថន័យ​ប្លែកៗ​ផង​ដែរ។ ជាក់​ស្ដែង​ពីរ​បទ ខាង​ក្រោម​គឺ​មាន​ទំនុក​ច្រៀង​ប្លែក​ ដែល​​ច្រៀង​រៀប​រាប់​អំពី​ការ​ទារ​លុយ មាន​មួយ​ជា​បទ​ចម្រៀង​ភាសា​ខ្មែរ និង​មួយ​ទៀត​ជា​បទ​ចម្រៀង​ភាសា​អង់គ្លេស។

១. បទ "លុយជំពាក់ពេលណាសង" ច្រៀង​ដោយ​ ព្រាប សុវត្ថិ ជា​មួយ​ ឱក សុគន្ធកញ្ញា

គ្រាន់​តែ​ឃើញ​ចំណង​ជើង​ដឹង​បាត់​ទៅ​ហើយ ថា​ចម្រៀង​នេះ​គឺ​​​រៀប​រាប់​អំពី​ការ​ទារ​លុយ។ ទំនុក​ច្រៀង​នៃ​បទ​នេះ​គឺ​មាន​ ថា​ឲ្យ​ចំៗ​ដល់​អ្នក​ជំពាក់​លុយ ដែល​ពេល​ខ្ចី​លុយ​ចរិត​ផ្សេង ហើយ​​ដល់​ពេល​ត្រូវ​សង​លុយ​មាន​ចរិត​ផ្សេង។

២. បទ "Bitch Better Have My Money” ច្រៀង​ដោយ Rihanna

បទ​ចម្រៀង​ដែល​ចេញ​ឆ្នាំ ២០១៥ មួយ​នេះ មាន​ទំនុក​ច្រៀង​ ដែល​ច្រៀង​ទារ​លុយ​ចំៗ​តែ​ម្ដង​ មាន​ដូច​ជា "សង​អ្វី​ដែល​បាន​ជំពាក់​ខ្ញុំ​មក" “កុំ​ធ្វើ​​ភ្លេច” និង​ឃ្លា "Bitch ​ឆាប់​សង​លុយ​មក​” ដែល​មាន​នៅ​លើ​ចំណង​ជើង​ស្រាប់៕​​​

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម