/5e79bef7e8c27_1585037040_medium.jpg)
- 2020-03-24 08:10:06
- ចម្រៀង
ទឹកភ្នែកហូរមិនដឹងខ្លួន! បទថ្មី Vannda-ក្មេងខ្មែរ តែងបទផ្ញើទៅអ្នកម្ដាយរៀងខ្លួន ពីរោះចាក់ដោតបេះដូង
- 2020-03-24 08:10:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកភ្នែកហូរមិនដឹងខ្លួន! បទថ្មី Vannda-ក្មេងខ្មែរ តែងបទផ្ញើទៅអ្នកម្ដាយរៀងខ្លួន ពីរោះចាក់ដោតបេះដូង
ចន្លោះមិនឃើញ
ទើបតែប៉ុន្មានម៉ោងនេះប៉ុណ្ណោះ តារាចម្រៀងរ៉េប Vannda និងក្មេងខ្មែរ បានរួមគ្នាចេញបទពិសេសមួយបទមានចំណងជើងថា "ម្ដាយ" ពួកគេធ្វើបទនេះ ផ្ញើជូនទៅអ្នកមានគុណពួករាងខ្លួន ដែលបាន និងកំពុងធ្វើឲ្យប្រិយមិត្តជាច្រើនចាក់ដោតបេះដូងក្រោយបានស្ដាប់ចម្រៀងពួកគេហើយ។
បទនេះ គឺនិយាយពីគុណបំណាច់ និងបុព្វហេតុជាច្រើនរបស់អ្នកម្ដាយ ក៏ដូចជាអ្នកមានគុណទាំងទ្វេ ខណៈពេលនេះ ត្បិតថា មិនចេញពីកន្លែងតែមួយជាមួយគ្នា ប៉ុន្តែដែលដូចគ្នានោះ ដែលពួកគេទាំងបី បាន និងកំពុងរស់នៅឆ្ងាយអ្នកមានគុណដូចៗគ្នា។ ដូច្នេះហើយ មនោសញ្ចេតនា បូករួមទាំងគុណបំណាច់ទាំងឡាយរបស់អ្នកមានគុណ គឺនៅដក់ជាប់ជាមួយនឹងបេះដូង ខួក្បាលរបស់ពួកគេគ្រប់ពេលមិនដែលភ្លេច។
តាមរយៈបទ “ម្ដាយ” នេះ Vannda និងក្មេងខ្មែរ បានត្អូញត្អែរថា ពួកគេនឹកអ្នកម្ដាយ នឹកអ្នកមានគុណ និងនឹករលឹកគ្រួសារទាំងមូលខ្លាំងណាស់!
ប្រិយមិត្តជាច្រើនដែលបានស្ដាប់បទនេះ សុទ្ធតែពោលដោយអារម្មណ៍ក្ដុកក្ដួល ត្បិតថា ស្ដាប់បទនេះហើយ ធ្វើឲ្យពួកគេនឹកផ្ទះ នឹកពុក នឹកម៉ែ ដូចដែលតារាចម្រៀងកំពុងនឹកអ្នកម្ដាយពួកគេរៀងខ្លួនដែរ។ ក្នុងចំណោមអ្នកស្ដាប់ទាំងអស់ អ្នកខ្លះប្រាប់ថា ស្ដាប់រួចហើយ ទឹកភ្នែកពួកគេក៏ហូរមកដោយមិនដឹងខ្លួន!
តោះ...ស្ដាប់បទ "ម្ដាយ" ទាំងអស់គ្នា!!!