• 2020-04-08 04:20:00
  • ស្ទីលតារា

Wang Yi Bo កំពូល​តារា​ប្រុស​ដែល​ចូលចិត្ត​ស្លៀកពាក់​ខោអាវ​ស្រី​ជាង​គេ

  • 2020-04-08 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​សម្លៀកបំពាក់​របស់​នារី​មែន​ពិត តែ​កំពូល​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ​ចិន Wang Yi Bo បាន​ប្រែ​ខោអាវ​ទាំង​នេះ​ឲ្យ​ស័ក្ដិសម​នឹង​ខ្លួន​ឥត​ខ្ចោះ។

ក្រោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ខ្សែ​ភាពយន្តភាគ​បុរាណ The Untamed ​កេរ្តិ៍ឈ្មោះតារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ចិន Wang Yi Bo កាន់​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភពសិល្បៈ។ មិន​ត្រឹម​តែ​អាច​សម្ដែង និង​ច្រៀង​បាន​យ៉ាង​ប៉ិនប្រសប់​នោះ​ទេ ស្ទីល​ស្លៀក​ពាក់​របស់ ប្រុស​ស្អាត​វ័យ​២២​ឆ្នាំ ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​ដែរ។

ខុស​ពី​តារា​រួម​ជំនាន់​ដែល​និយម​ស្ទីល​សាមញ្ញ​នោះ តារា​កើត​ឆ្នាំ​១៩៩៧ ចូលចិត្ត​ខោអាវ​ប្រេន​ៗ និង​លេច​ធ្លោ។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក​ក៏​និយម​ស្លៀកពាក់​ខោអាវ​ប្រេន​សម្រាប់​នារី​ផង​ដែរ។ ទោះ​បី​ជា​ខោអាវ​របស់​មនុស្ស​ស្រី​មែន​ពិត តែ​លោក​បាន​ប្រែ​ឲ្យ​វា​ទៅ​ជា​សម​នឹង​ខ្លួន ដោយ​មើល​ទៅ​មិន​ឆ្គង​ភ្នែក​ឡើយ។

រាល់​ពេល​បង្ហាញ​មុខ​នៅព្រលានយន្តហោះ ក៏​ដូច​ជា​ក្នុង​កម្មវីធី​នានា Yi Bo និយម​ប្រើ​ខោអាវ​មក​ពី​ម៉ាក Chanel ដែល​មាន​តម្លៃ​ពី​ខ្ទង់​ពាន់ ទៅ​ម៉ឺន​ដុល្លារ​សម្រាប់​អាវ​មួយ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

មតិយោបល់