• 2020-04-10 06:57:25
  • ចម្រៀង

ឆ្នាំ​មុន​ល្បី “ឆ្កែ” ឆ្នាំ​នេះ "ចាប" ឥឡូវ​ចេញ​មួយ​បទ​ទៀត​ហើយ រសជាតិ​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា

  • 2020-04-10 06:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​១ឆ្នាំ​មុន​ "ឆ្កែ" ឬ "សុនខ" ល្បី​សម្បើម ក្រោយ​ពី​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន ​បាន​លើក​យក​សត្វ​ចិញ្ចឹម​មួយ​នេះ មក​ធ្វើ​ជា​ឆ្អឹង​នៃ​ខ្លឹមសារ​បទ​របស់ខ្លួន ប៉ុន្តែ​ដោយ​ឡែក​ឆ្នាំ ដល់​វេន "ចាប​" ម្ដង​ហើយ។

នៅ​មុន​នេះ​បទ "ចាប​យំ​ល្វើយៗ" ដែល​ច្រៀង​ដោយ​តារា​ចម្រៀង ចាន់ មករា បាន​ធ្វើ​ឲ្យ​មាន​ការ​ពេញ​និយម​ស្ទើរ​គ្រប់​ទិសទី មិន​ថា​កន្លែង​ជួប​ជុំ​គ្នា​ពិសា​អាហារ កន្លែង​ហាត់​ប្រាណ ឬ​ពិធី​ផ្សេង​ៗ។ ដោយ​សារ​តែ​បែប​នេះ គិត​មក​ត្រឹម​ថ្ងៃ​ទី ១០ មេសា នេះ វីដេអូ​ចម្រៀង​ខាង​លើ​ទទួល​បាន​ចំនួន​ចុច​ចូល​ទស្សនា និង​ស្ដាប់​ដល់​ទៅ​ជាង ៣០លាន​ដង​ទៅ​ហើយ។

ឥឡូវ​នេះ​ទៀត មាន​បទ​ថ្មី​មួយ​បទ​ទៀត​ទើប​ចេញ​ដោយ​យុវជន​មួយ​ក្រុម គឺ​និយាយ​ពី "ចាប" ដែរ។ បទ​នោះ​មាន​ចំណង​ជើង​ថា "បាញ់​ចាប" ច្រៀង​ដោយ Abel Maurer ដោយ​នៅ​ក្នុង​វីដេអូ​ចម្រៀង​នេះ បាន​ផ្ដិត​យក​ទិដ្ឋភាព​វាលស្រែ​នា​ជនបទ​មក​បង្ហាញ​ជូន​យ៉ាង​ត្រជាក់​ភ្នែក​ផង។ ប្រសិន​បើ​ស្ដាប់​យក​ចិត្ត​ទុក​ដាក់​បន្តិច​បទ "បាញ់​ចាប" ហាក់​ឆ្លើយ​តប​ទៅ​នឹង​បទ "ចាប​យំ​ល្វើយៗ" ព្រោះ​ថា បាន​ជា​ចាប​កម្សត់ ត្រូវ​គេ​ប្រមាញ់ ក៏​ព្រោះ​តែ​យំ​តម្លង់​គេ​ពេញ​ភូមិ​នោះ​ឯង។

តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី