
- ពុធ, 15 មេសា 2020 08:46
- ចម្រៀង
ចាក់ដោតហ្មង! នេន ទុំ និង ប៉ែន ចំរុង ចេញបទត្អូញត្អែរ រឿងអ្នកជិតខាងច្រៀងធុងបាសមិនស្វាង
- ពុធ, 15 មេសា 2020 08:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់ដោតហ្មង! នេន ទុំ និង ប៉ែន ចំរុង ចេញបទត្អូញត្អែរ រឿងអ្នកជិតខាងច្រៀងធុងបាសមិនស្វាង
នេន ទុំ ដែលទើបឆ្លងផុតគ្រោះ បានរួមគ្នាជាមួយលោក ប៉ែន ចំរុង ចេញបទចម្រៀងមួយបទមានចំណងជើងថា "The Voice ភូមិខ្ញុំ" ដែលលោកត្អូញត្អែរពីការពិតមួយចំនួនដែលបាន និងកំពុងកើតមាននាពេលបច្ចុប្បន្ននៅតាមស្រុកភូមិ ក៏ដូចជាមូលដ្ឋានរស់នៅនានា។
ការរអ៊ូរទាំ ក៏ដូចជាត្អូញត្អែរពីអ្នកច្រៀងធុងបាសរបស់អ្នកក្បែរខាង គេឃើញមានជាហូរហែនៅលើបណ្ដាញសង្គម ហើយជារឿយៗ ក៏ឃើញមានការប្ដឹងផ្ដល់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ហៅទៅអប់រំបន្តបន្ទាប់ដែរ។ ឥឡូវនេះ សាច់រឿងទាំងនោះ ត្រូវបានយកមកដាក់ក្នុងបទចម្រៀង "The Voice ភូមិខ្ញុំ" របស់តារាប្រុស ២ដួងខាងលើ។
នេន ទុំ និង ចំរុង ពួកគេបានត្អូញត្អែរពីអ្នកជិតខាងរបស់លោកមួយ ដែលមួយថ្ងៃៗ មិនសូវឃើញប្រកបកិច្ចការអ្វីទេ ប៉ុន្តែជារឿយៗ បានជុំគ្នាផឹកស៊ី ហើយច្រៀងធុងបាសមិនលស់ថ្ងៃ ដោយមិនខ្វល់ថា អ្នករស់នៅជិតខ្លួន ជួបការលំបាកយ៉ាងណាដោយសារសំឡេងច្រៀងទាំងឡាយរបស់ខ្លួនឡើយ។
តារាប្រុសទាំងពីរក្នុងបទចម្រៀងបានពោលថា ប្រសិនបើច្រៀងពីរោះមិនជាអ្វីទេ ប៉ុន្តែច្រៀងស្ដាប់មិនបានថែមទៀត។ តោះ...ឥឡូវមកស្ដាប់ពួកគេទាំងពីរច្រៀងវិញម្ដង ដែលបទនេះ "The Voice ភូមិខ្ញុំ" ជាចង្វាក់កន្ទ្រឹម។
អត្ថបទ៖ ទារិកា