• 2020-05-07 04:15:00
  • ព័ត៌មាន

សំងំយ៉ាងយូរ ដល់ពេលមកវិញ Taecyeon ស្រាប់តែមានវាសនាសម្ដែងរឿង​​ប្រវត្តិសាស្ត្រកូរ៉េដំបូង

  • 2020-05-07 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taecyeon (ក្រុម 2PM) នឹង​បង្ហាញ​មុខ​ជា​លើក​ដំបូង​ក្នុង​ខ្សែភាពយន្ត​បុរាណ​ និង​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ក្នុង​អាជីព​សម្ដែង​របស់លោក ចាប់​តាំង​ពី​លេច​មុខ​លើ​វិថី​សិល្បៈ។ ភាពយន្ត​ខ្នាត​ធំ​ថ្មី​នេះ​ ជា​ការ​ដឹក​នាំ​ផលិត​របស់​លោក​ Kim Han Min និង​មាន​ចំណងជើងថា «Hansan»។

នៅ​ថ្ងៃ​ទី ០៧ ខែ​ឧសភា ផលិតកម្ម​ 51K របស់​ Taecyeon បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា តារា​ប្រុស​ដែល​វិវត្ត​ខ្លួន​ពី​តារា​ចម្រៀង​រូប​នេះ​ នឹង​ចេញ​មុខ​សម្ដែង​ក្នុង​រឿង​ «Hansan»។ ផ្អែក​តាម​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ បាន​ឲ្យ​ដឹង​ថា​ «Hansan» រៀបរាប់​ពី​ដំណើរ​រឿង​នាំការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ជើង​ទឹក​ដ៏​ខ្លាំង​ក្លា​ របស់​អាណាចក្រ Joseon និង​ប្រទេសជប៉ុនកាលពី​ឆ្នាំ ១៥៩២។

Taecyeon នឹង​សម្ដែង​ជា​តួ​ទាហាន​ជើង​ទឹក​កូរ៉េ​ម្នាក់​ មាន​ឈ្មោះ​ថា​ Lim Joon Young។ ក្រៅ​ពី​សមាជិក​ 2PM រូប​នេះ​ក៏​នៅ​មាន​តារា​សម្ដែង​ផ្សេងទៀត​ដែរ​ដូចជា៖ Park Hae Il, Byun Yo Han, និង តារាល្បី​ឈ្មោះ​ផ្សេងទៀត។ សម្រាប់​ពេល​ចាប់​ផ្ដើម​ថត​វិញ​គឺ​ ពាក់​កណ្ដាល​ឆ្នាំ ២០២០៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់