
- ច័ន្ទ, 18 ឧសភា 2020 02:55
- ចម្រៀង
BLACKPINK ថតបទថ្មីបានជាង ១០បទ ត្រៀមសម្រាប់អាល់ប៊ុមចេញឆ្នាំនេះ
- ច័ន្ទ, 18 ឧសភា 2020 02:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BLACKPINK ថតបទថ្មីបានជាង ១០បទ ត្រៀមសម្រាប់អាល់ប៊ុមចេញឆ្នាំនេះ
ចន្លោះមិនឃើញ
ក្រោយពីមានការបញ្ជាក់ថា BLACKPINK នឹងមានការវិលត្រឡប់ (Comeback) នាខែមិថុនា ផលិតកម្ម YG បានបញ្ចេញព័ត៌មានបន្ថែមទៀតទាក់ទងនឹងផែនការនៃការវិលត្រឡប់នេះ។ YG បានឲ្យដឹងថាការវិលត្រឡប់នាខែមិថុនានេះ គឺជាដំណាក់កាលទីមួយនៃការវិលត្រឡប់ដែលមានជាច្រើនដំណាក់កាលគិតចាប់ពីខែមិថុនា ដល់ខែកញ្ញា។
ដំណាក់កាលទីមួយគឺការបញ្ចេញបទចម្រៀង Pre-Release នៅក្នុងខែមិថុនា ដែលការថតវីដេអូចម្រៀង និងការហាត់ក្បាច់រាំជិតរួចរាល់ហើយ។
បន្ទាប់មកគឺចូលដំណាក់កាលទីពីរ ដែល YG គ្រោងបញ្ចេញបទចម្រៀងទោលទីពីរក្នុងលក្ខណៈពិសេសមួយ ដែលអាចកើតមានឡើងនៅខែកក្កដា ឬខែសីហា។
ចុងក្រោយគឺនៅខែកញ្ញា BLACKPINK នឹងបញ្ចេញនូវអាល់ប៊ុមទោលដំបូងរបស់ខ្លួន ដែល YG បាននិយាយថា BLACKPINK បានថតរួចរាល់អស់ហើយនូវបទចម្រៀងជាង ១០បទ សម្រាប់អាល់ប៊ុមដំបូងនេះ។
មុនការ Comeback នេះដែរ BLACKPINK នឹងចេញបទចម្រៀងថ្មីដែលច្រៀងរួមគ្នាជាមួយ Lady Gaga មានចំណងជើងថា "Sour Candy” ដែលចេញនាថ្ងៃទី ២៩ ខែឧសភា៕