
- ពុធ, 20 ឧសភា 2020 03:25
- ចម្រៀង
Galaxy Navatra ប្រកាសពីរឿងទិញសិទ្ធិផ្ដាច់មុខលើស្នាដៃកវី គង្គ ប៊ុនឈឿន និងព្រមានអ្នកពាក់ព័ន្ធ
- ពុធ, 20 ឧសភា 2020 03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Navatra ប្រកាសពីរឿងទិញសិទ្ធិផ្ដាច់មុខលើស្នាដៃកវី គង្គ ប៊ុនឈឿន និងព្រមានអ្នកពាក់ព័ន្ធ
ផលិតកម្ម Galaxy Navatra ប្រកាសនៅថ្ងៃទី២០ ខែឧសភា នេះ ថា ផលិតកម្មបានទិញសិទ្ធស្របច្បាប់នូវមរតកសំនៀងដើមដែលជាស្នាដៃតែងនិពន្ធរបស់កវី គង្គ ប៊ុនឈឿន ដើម្បីគ្រប់គ្រង និងលើកកម្ពស់ស្នាដៃតែងនិពន្ធកវីជំនាន់ដើម។
ផលិតកម្មGalaxy Navatra ដែលកំពុងវាយលុកទីផ្សារបទចម្រៀងខ្លាំងនៅកម្ពុជា បានស្នើដល់បណ្ដាផលិតកម្ម និងChanel Youtube ព្រមទាំងប្រព័ន្ធDigital ទាំងអស់ដែលបានយកបទចម្រៀងទាំងនោះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ត្រូវរួសរាន់លុបចេញវិញឲ្យបានមុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ពោលគឺនៅមុនពេលដែលផលិតកម្មប្រើសិទ្ធស្របច្បាប់ក្នុងការការពារ និងប្រយោជន៍ម្ចាស់ស្នាដៃ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ផលិតកម្ម Galaxy Navatra បញ្ជាក់ថា ផលិតកម្មទទួលបានសិទ្ធគ្រប់គ្រងមរតកសំនៀងដើមដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន រយៈពេល១០ឆ្នាំ។
បទចម្រៀងភាគច្រើន គឺសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា។ ផលិតកម្មGalaxy Navatra នឹងផលិតឡើងវិញដោយរក្សាទម្រង់ដើម នៃបទចម្រៀងទាំងនេះ៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ