• 2020-05-21 07:09:41
  • ព័ត៌មាន

​Chanyeol ឲ្យហ្វេន​សួរ​ផលិតកម្ម​ SM ថា​ពេល​ណា​ឲ្យ​ខ្លួន​ចេញ​អាល់ប៊ុម​ទោល?

  • 2020-05-21 07:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ខ្ពស់ជាងគេ​ និង​ជា​អ្នក​រ៉េប​ដ៏​ពូកែ​ប្រចាំ​ EXO បាន​ចេញ​មុខ​ Live លើ​គណនី​ YouTube Studio NNG ដោយបាន​ឆ្លើយ​សំណួរ​ជា​ច្រើន​ដែល​អ្នក​គាំទ្រ​ចូលរួម​ពេល​នោះ​បាន​សួរ​មក។

ម្នាក់​នេះ​​គ្មាន​អ្នកណា​ក្រៅពី​ Chanyeol ទេ ហើយ​បង្ហាញ​មុខ​ពេល​នេះ​លោក​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​កំពុង​មើល​ការ​ Live នោះ​ផ្ទុះ​សំណើច​ ពេល​ដែល​មាន​ Fan ម្នាក់​សួរ​ថា​ តើ​ពេល​ណា​លោក​ចេញ​អាល់ប៊ុម​ទោល​នឹងគេ?

Chanyeol បាន​ឆ្លើយថា៖ «ខ្ញុំ​ក៏ដូចគ្នា ខ្ញុំ​ចង់​ឃើញ​អាល់ប៊ុមទោល​ផ្ទាល់​ខ្លួន​ចេញ​មក​ណាស់ អ៊ីចឹងអ្នក​អាច​សួរ​ផលិតកម្ម SM ពីរឿង​នេះបាន​ណា៎»។

ជាក់ស្ដែង​ នៅ​ដើម​ឆ្នាំ​ SM បាន​បង្ហើប​ថាឆ្នាំ​នេះ​ សមាជិក​ EXO នឹង​ផ្ដោត​លើ​ការងារ​ជា​តារាទោល ជាជាង​ការងារ​ក្រុម។ ដឹង​ដំណឹង​បែប​នេះ​ អ្នក​គាំទ្រ​ក៏​ទន្ទឹង​រង់ចាំ​ដែរ​ពី​សមិទ្ធផល​ថ្មីៗ​ដែល​សមាជិក​នៅ​សល់​នឹង​បង្ហាញ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម