• 2020-05-21 06:17:07
  • ស្ទីលតារា

រលក​ក្រោយ​ដុះ​មក​បន្ត​បន្ទាប់​ហើយ! គន់​មើល​សម្រស់ ស្រី​ស្អាត សាទីនី ដ៏​ស្រស់​ផូរផង់

  • 2020-05-21 06:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​ទំពាំង​រមែង​ដុះ​មក​ថ្មី​មិន​ឈប់​កាល​ណា​ទំពាំង​មុន​បាន​វិវត្ត​ក្លាយ​ជា​ឬស្សី គឺ​នៅ​ក្នុង​សិល្បៈ​ខ្មែរ​បច្ចុប្បន្ន​មាន​សិល្បករ សិល្បការិនី​ដុះ​មក​ថ្មី​ហូរហែ ដូច​យ៉ាង​ស្រី​ស្អាត​ សាទីនី ទើប​នឹង​ប្រឡូក​សិល្បៈ​ប្រមាណ​ជិត​១​ឆ្នាំ​ប៉ុណ្ណោះ ពោរពេញ​ដោយ​ភាព​ទាក់​ទាញ។

សាទីនី មាន​ឈ្មោះ​ដើម ឈឹម រ៉ានី វ័យ ២២ ឆ្នាំ​កើត​នៅ​រាជធានី​ភ្នំពេញ។ កញ្ញា​ប្រាប់​ថា តាំង​ពី​ដឹង​ក្ដី​មក គឺ​នាង​ស្រឡាញ់​សិល្បៈ ក្នុង​នោះ​ផ្នែក​ដើរ​ម៉ូដ និង​ចម្រៀង។ យ៉ាង​ណា នៅ​ពេល​នេះ នាង​បាន​សម្រេច​ក្ដី​សុបិន​ទី​១​មុន ក្រោយ​ទទួល​បាន​ឱកាស​ពី​ក្រុម​ម៉ូដែល​អាជីព Perfect 10។

ស្រី​ស្អាត មិន​ទាន់​មាន​បទ​ពិសោធន៍​សិល្បៈ​ជោគ​ជាំ​នៅ​ឡើយ ធៀប​នឹង​រៀម​ច្បង តែ​យ៉ាង​ណា​នាង​រំពឹង​ថា នាង​នឹង​អាច​ឈាន​ដល់​ជំហាន​សិស្ស​ច្បង​ក្នុង​រយៈ​ពេល​មិន​យូរ​ខាង​មុខ។ បំណង​របស់​នាង គឺ​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​តារា​ម៉ូដែល​អាជីព​មួយ​រូប ដោយ​បច្ចុប្បន្ន បាន និង​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម Perfect 10។ បន្ទាប់​មក​​នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​នាង​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។

ត្បិត​ថា បទ​ពិសោធន៍​ការងារ​មិន​ទាន់​មាន​ច្រើន ប៉ុន្តែ សាទីនី មាន​អំណោយ​ផល​ពី​ធម្មជាតិ នោះ​គឺ​សម្រស់ និង​ទេពកោសល្យ។ និយាយ​ពី​សម្រស់ ប្រធាន​ក្រុម Perfect 10 លោក Phatry Derek Pan ក៏​លើក​ឡើង​ថា តារា​ស្រី​វ័យ ២២​ឆ្នាំ មាន​សម្រស់​ស្រស់​ស្អាត និង​មាន​ទម្រង់​មុខ​ទាក់ទាញ សម​ជា​តារា​ម៉ូដែល​អាជីព​មួយ​រូប ខណៈ​នាង​មាន​ទេពកោសល្យ​ផ្នែក​ម៉ូដែល​ថែម​ទៀត ហើយ​ទាំង​នេះ​ជា​មូលហេតុ​ដែល​នាង​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្រុម។

មិន​មាន​អ្វី​និយាយ​ច្រើន​ទេ ពី សាទីនី ឥឡូវ​តោះ...មក​ទស្សនា​ចំណុច​ទាក់​ទាញ​របស់​នាង​តាម​រូបភាព​ស្អាត​ៗ​ខាង​ក្រោម៖

រូបភាព៖ Monyroth Chamroeun, Mengkruy Teng និង Smith

អត្ថបទ៖ ទារិកា

មតិយោបល់