• 2020-05-26 02:25:00
  • ព័ត៌មាន

Key បង្ហោះ​វីដេអូ​មិនដែលឃើញពីមុន បង្ហាញពី​ពេល​សប្បាយ​ជុំគ្នាជាមួយ Jonghyun

  • 2020-05-26 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិបាក​នឹង​ជឿ​ណាស់​ថា​​រយៈពេល​ ១២ឆ្នាំ​ទៅ​ហើយ​ដែល​ក្រុម​ចម្រៀង​ប្រុសវ័យ​ក្មេង​កាន់​ដៃគ្នា​ជាប់​មិន​លែង​ក្រោម​ឈ្មោះ SHINee។ ដើម្បីអបអរ​ខួប​គម្រប់​ ១២​ឆ្នាំ​នេះ​ជាមួយ​នឹង​អ្នក​គាំទ្រ​ ផលិតកម្ម​ក៏​បាន​ធ្វើ​ជា​វីដេអូ​ខ្លី​មួយ​បង្ហាញ​គ្រប់​អនុស្សាវរីយ៍​ល្អៗ​របស់ក្រុម​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមក។ ចំណែក​ឯ Key សមាជិក​របស់​ SHINee ក៏​បាន​វីដេអូ​ខ្លី​មួយ​ដែរ ជាការ​ចងចាំ​ដល់​ Jonghyun ដែល​បាន​ឃ្លាត​ចាក​ឆ្ងាយ​ទៅទី​ដ៏​សែន​ឆ្ងាយ។

វីដេអូ​មួយ​នេះ ជាវីដេអូ​ចាស់​ពីមុន ប៉ុន្តែ​វា​មិន​ដែល​ត្រូវ​បាន​បង្ហាញ​ឡើយម្ដង​ណា​ឡើយ។ ជា​ពេល​វេលា​ដ៏​ល្អ​របស់​ក្រុម​ ពេល​ញ៉ាំអាហារ​ពេល​ល្ងាច​ជុំគ្នា ហើយ​ពេល​នោះ​ Minho និង​ Jonghyun លេង​ប៉ាវ ក្ដាប់ កន្ត្រៃ លា។

ភ្ជាប់​ជាមួយ​នឹង​វីដេអូ​ដែល​បាន​បង្ហោះ​នោះ Key បាន​សរសេរ​ថា៖ «១២ឆ្នាំ​របស់​ SHINee ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​មាន​ន័យ​ច្រើន​ណាស់​សម្រាប់​អ្នក​ទាំងអស់គ្នា និង​ពួកយើង។ អស់​រយៈពេល​ជាង​ ១២​ឆ្នាំ​មក​ហើយ​ តាំង​ពី​យើង​ចាប់​ផ្ដើម​ដំណើរ​ជីវិត​ក្រោម​ឈ្មោះ​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​របស់​ខ្ញុំ​លោត​ញាប់​​សូម្បី​ពេល​នេះ​ជា​ដើម។ ទាំងអស់​នេះ​ក៏​អរគុណ​សម្រាប់​ក្ដី​ស្រឡាញ់​ និង​ការ​គាំទ្រ​របស់​អ្នក​គ្រប់គ្នា។ ជីវិត​នេះ​ គ្មាន​ពេល​ណា​ដែល​ខ្ញុំ​ត្តូវ​សោកស្ដាយ​ទេ ហើយ​ជាមួយ​នឹង​ក្ដី​រំភើប​ និង​ក្ដី​សង្ឃឹម​រាល់​ថ្ងៃ​នេះ​ ខ្ញុំ​ជឿជាក់​ថា​ ខ្ញុំ​នឹង​បន្ត​រស់​នៅ​ឲ្យ​មាន​ន័យ​នៅ​ថ្ងៃ​ខាងមុខ។ សម្រាប់​ថ្ងៃ​នេះ​ យើង​នាំគ្នា​ត្រឡប់​ទៅ​រម្លឹក​ពេល​វេលា​មានន័យ​បំផុត​កាលពី​អតីតកាល​ ខ្ញុំ​ពិត​ជា​ស្រឡាញ់​អ្នកណាស់»។

ពិត​ណាស់​ រយៈពេល​ជា​ច្រើន​ឆ្នាំ ដ៏​សែន​យូរ​មក​នេះ SHINee ជួប​ទាំង​រឿង​សប្បាយ​ និង​ជូរចត់​ ជីវិត​ត្រូវ​ឡើង​ចុះ​ ប៉ុន្តែ​ក្រុម​មិន​ដែលបញ្ឈប់​ដំណើរ​លើ​វិថី​មួយ​នេះ​ទេ។ ឯអ្នក​គាំទ្រ​នៅ​តែ​មាន​ SHINee ក្នុង​បេះ​ដូង​ជាប់ជានិច្ច៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់