• 2020-05-27 02:34:47
  • ចម្រៀង

ថ្មី​ទៀត! ចម្រៀង​ស្នេហ៍​របស់​កូន​ខ្មែរ​នៅ​អាមេរិក ស៊ី​អារម្មណ៍​អ្នក​ដែល​កំពុង​នឹកគេ​ម្នាក់​ឯង

  • 2020-05-27 02:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Soup Pha ជា​កូន​ខ្មែរ​ដែល​បច្ចុប្បន្ន​បាន និង​កំពុង​រស់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នោះ បាន​ព្យាយាម​ចេញ​បទ​ចម្រៀង​ជាតិ​ភាសា​ជាតិ​បន្តបន្ទាប់ ដោយ​ចុង​ក្រោយ​នេះ លោក​បាន​ចេញ​សុទ្ធ​ជា​បទ​ចម្រៀង​ពាក់​ព័ន្ធ​នឹង​រឿង​ខ្លួន​ឯង។

កាល​ពី​ដើម​ឆ្នាំ លោក​បាន​ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​បទ​មាន​ចំណង​ជើង​ថា "First Love” ដែល​ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ស្នេហា​ពីរោះ​ស្រទន់។ ខ្លឹមសារ​បទ​នេះ បរិយាយ​ពី​សាច់​រឿង​ពិត​របស់​លោក​ដែល​បាន​ជួប​ស្នេហ៍​នៅ​លើ​ទឹក​ដី​លោក​ខាង​លិច។ ដោយ​ឡែក​ថ្មី​ៗ​ទៀត លោក​ទើប​នឹង​ចេញ​បទ​ថ្មី​មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា "អារម្មណ៍​នឹក" ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា។

ប្រិយមិត្ត​ធ្លាប់​ស្រឡាញ់ ឬ​លួច​ស្រឡាញ់​នរណា​ម្នាក់​ដែល​គេ​មិន​ដឹង​ខ្លួន ឬ​ក៏​ថា មនុស្ស​ដែល​យើង​ស្រឡាញ់​ពេល​នេះ នៅ​ឆ្ងាយ​ពី​គ្នា​ឆ្ងាយ​សែន​ឆ្ងាយ មើល​មិន​ឃើញ ហៅ​មិន​លឺ ចង់​ជួប ចង់​ឃើញ ចង់​ជជែក ប៉ុន្តែ​មិន​អាច បាន​ត្រឹម​តែ​បង្ហើរ​អារម្មណ៍​នឹក​ឥត​ព្រំ​ដែន ទាំង​មិន​ដឹង​ឡើយ​ថា មនុស្ស​នោះ​ដឹង​ទេ​ថា ពេល​នេះ យើង​កំពុង​នឹក​គេ ឬ​ក៏​អត់? អារម្មណ៍​បែប​នេះ គឺ​កណ្ដោច​កណ្ដែង ស្រងេះស្រងោច​ណាស់​មែន​ទេ?

តោះ...ស្ដាប់​ទាំង​អស់​គ្នា ផ្ញើ​ជូន​អ្នក​ដែល​កំពុង គេង​នឹក​គេ​តែ​ម្នាក់​ឯង!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម