- 2020-05-27 10:28:45
- ព័ត៌មាន
មកស្គាល់តារាកំប្លែងថៃ ៥រូប ដែលល្បីខ្លាំងក្នុងខ្សែភាពយន្តថៃ
- 2020-05-27 10:28:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារាកំប្លែងថៃ ៥រូប ដែលល្បីខ្លាំងក្នុងខ្សែភាពយន្តថៃ
ចន្លោះមិនឃើញ
និយាយពីខ្សែភាពយន្តថៃ តែងតែមានតួអង្គកំប្លែងបូកបញ្ចូលក្នុងសាច់រឿង ដើម្បីអមរឿងឲ្យមានភាពសប្បាយរីករាយ និងទាក់ទាញអ្នកទស្សនាមួយកម្រិតទៀត។ ចំពោះតារាកំប្លែងថៃក៏មានមិនតិចនាក់ដែរ ប៉ុន្តែក្នុងនោះមានតួអង្គប្រមាណជាប៉ុន្មាននាក់ប៉ុណ្ណោះដែលគេឧស្សាហ៍ឃើញលេចមុខនៅក្នុងរឿងល្បីៗមួយចំនួន។ ចង់ដឹងមានតារាណាខ្លះសូមមើលរូបខាងក្រោម៖ ១ Jaroernpohn Onlamai អ្នកគ្រប់គ្នាប្រហែលជាស្គាល់ម្នាក់នេះច្បាស់ដែលតែងតែហៅគាត់ថាអាម៉ាប់។ នៅក្នុងប្រទេសថៃឈ្មោះហៅក្រៅរបស់គាត់គឺ Goh Tee។ គាត់កើតនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ១៩៨០ បច្ចុប្បន្នមានអាយុ៣៥ឆ្នាំ។ បុរសមានរាងទាបម្នាក់នេះបានលេចមុខសម្ដែងរឿងជាង២០ហើយដូចជា៖ "អ្នកប្រដាល់មិនដែលឈ្នះ”, “The Dog”, “The Ghost and Master Boh”, “The Magnificent Five " និង “SINGLE LADY” ជាដើម។




