• 2020-06-03 08:06:07
  • ចម្រៀង

ផលិតករ វ៉ាត លីម៉េង គាស់រំលើងស្នាដៃចាស់ៗរបស់លោកក្នុងរយៈពេល២០ឆ្នាំ

  • 2020-06-03 08:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ និង​ជា​អ្នកដឹកនាំ​សម្ដែង​បទចម្រៀង​កាយវិការ​ចាស់​វស្សា​ម្នាក់ គឺ​លោក វ៉ាត លីម៉េង បាន​រំលឹក​ខួប​២០​ឆ្នាំ នៃ​ការ​ប្រឡូក​ចូលសិល្បៈ ដោយ​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ការងារ​ក្នុង​ស្ថាប័ន​ល្បី​ៗឈ្មោះចំនួនពីរ។

ដោយ​មាន​ចំណង់ចំណូលចិត្ត​ខាង​ផលិត MV បែប​ Action លោក​ក៏​សម្រេច​ចិត្ដផលិត​សាច់​រឿង​បែប​សង្គម​ងងឹត បង​តូច​បងធំ​ដែល​មាន​ឈុត​ឆាក​វាយ​តប់​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក។ លោក​ថា សាច់​រឿង ឬ​បទ​ចម្រៀង​ដែល​លោក​បាន​ផលិត​ទាំង​នោះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។ សម្រាប់​ឆ្នាំ​២០២០ នេះ​ លោក​ក៏​នឹង​ធ្វើ​សាច់​រឿង​ថ្មី​មួយ​បន្ថែម​ទៀត​បែប Action MV ដែល​នឹង​ចេញថត​ឆាប់ៗ​នេះ។

លោក លីម៉េង បាន​សរសេរ​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ថា៖"ខ្ញុំ​បាន​ផលិត​វាដោយ​ផ្ទាល់ និង​បទ​ខ្លះ​ខ្ញុំ​ចូល​រួម​ឲ្យ​យោបល់​ចំពោះ​បទ​ចម្រៀង​បែបAction ហើយ​ស្នាដៃខ្ញុំ​ថ្មី​មួយ​ទៀត​សម្រាប់​ឆ្នាំ​២០២០ នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ"។

រូបភាព៖ ហ្វេសប៊ុក លោក វ៉ាត លីម៉េង

ផលិតករ​រូប​នេះ​ធ្លាប់​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការផលិត និង​ដឹកនាំ​សម្ដែង​សាច់​រឿង​ជា​ច្រើន​នៅ​ផលិតកម្ម​សាន់ដេ និង​ផលិតកម្ម​ថោន​ដែល​ជា​ស្ថាប័ន​លោក​កំពុង​បម្រើ​ការងារជូន​នេះ។ នៅ​ថ្ងៃ​នេះ​លោក​ក៏​បាន​រំលឹក​ពីស្នាដៃ​របស់​លោក​ជា​ច្រើន​បទ​ផងដែរ គឺ​មាន​ដូច​ជា​បទ៖"អូន​អស់​ស្នេហ៍​បង​មិន​ទាន់​អស់​ស្រឡាញ់” ច្រៀង​ដោយ កែវ វាសនា និង​បទ"លុយ​បង​មិន​ដល់​គេ" ច្រៀង​ដោយ ឆាយ វីរៈ​យុទ្ធ ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម