• 2020-06-08 04:34:20
  • ព័ត៌មាន

ផ្ទុះ​ព័ត៌មាន​​ថា​ Sehun ពេល​នេះ​​ក្លាយ​ជា​សេដ្ឋី​អចលនទ្រព្យ​តម្លៃដល់ទៅ​ជាង​ ៥លានដុល្លារ

  • 2020-06-08 04:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​រម្លឹក​កាល​ពី​ឆ្នាំ​មុន​ មាន​ព័ត៌មាន​លេច​ឡើង​ថា​ Sehun បាន​ទិញ​អគារ​​ទាំង​មូល​ មួយ​កន្លែង​នៅ​ក្នុង​តំបន់​ Dongjak Gu ទីក្រុង​សេអ៊ូល។ អគារនោះ​ មាន​ជាន់​ក្រោម​ដី​ និង​ មាន​៦ជាន់នៅ​ពីលើ ហើយ​តម្លៃ​វិញ​គឺ​ដល់​ទៅ​ ៣,៣៥ពាន់​លានវ៉ុន (ខ្ទង់ ២,៨លានដុល្លារ)។

ប៉ុន្តែ​នៅ​ថ្ងៃទី ០៦ ខែមិថុនា ប្រភព​ខាង​ក្នុង​មួយ​បាន​លួច​បង្ហើប​ថា​ តម្លៃ​អគារ​មួយ​នោះ​ បច្ចុប្បន្ន​ឡើង​ដល់​៤ពាន់​លានវ៉ុន (ខ្ទង់​៣,៣លានដុល្លារ) ហើយ។ ផ្អែក​តាម​ប្រភព​ព័ត៌មាន​នោះ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ឆ្នាំ ២០២០ អគារ​ «Lotte Castle» ​ និង​សាងសង់​នៅ​ជិត​អគារ​របស់​ Sehun។ ដូចនេះ​មាន​ន័យ​ថា​ បយោង​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​ តម្លៃ​អគារ​នោះ​នឹង​បន្ត​ឡើង​កាន់​តែ​ខ្លាំង​ឡើងបន្ថែម​ទៀត។

ជាការពិត​ អគារ​មួយ​កន្លែង​នេះ​មិន​មែន​ជា អគារ​តែមួយ​ដែល Sehun មាន​នោះទេ មានន័យ​ថា​លោក​ក៏ជា​ម្ចាស់​វីឡាដ៏​ប្រណីត​មួយ​កន្លែង​ទៀត​ក្នុង​តំបន់​ Samseong Dong ដែល​មាន​តម្លៃ​ដល់​ទៅ​ ២,៦ពាន់លាន​វ៉ុន (ខ្ទង់​ ២,១៥លានដុល្លារ) ទៀត​ផង៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់