• 2020-06-10 03:21:46
  • ចម្រៀង

ចូល​តួ​ខ្លាំង! បុរស​ទួរគី Reaction បទ "ម្ដាយ" របស់ វណ្ណដា-ក្មេង​ខ្មែរ ដល់​ហូរ​ទឹក​ភ្នែក​ខ្លួន​ឯង

  • 2020-06-10 03:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មួយ​បទ​របស់ វណ្ណដា ជាមួយ ក្មេង​ខ្មែរ​មាន​ចំណង​ជើង​ថា "ម្ដាយ" បាន ធ្វើ​ឲ្យ​ល្បី​ខ្លាំង​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដោយ​មាន​ការ​យក​ទៅ​ធ្វើ Reaction ពី​សំណាក់ youtuber បរទេស​ជា​ច្រើន ហើយ​ជនជាតិ​ទួរគី​ម្នាក់​ក្នុង​ចំណោម​នោះ ដល់​ថ្នាក់​ហូរ​ទឹក​ភ្នែក​ចំពោះ​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​នេះ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បទ​ចម្រៀង​ខ្មែរ​ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់​ច្រើន​នៅ​អន្តរជាតិ ក៏​ព្រោះ​តែ​គេ​ឃើញ​មាន​អន្តរជាតិ មាន​ទាំង​ប្រទេស​ជិត​ខាង អាមេរិក អឺរ៉ុប...បាន​យក​បទ​ខ្មែរ​ទៅ​ច្រៀង​តាម រាំ​តាម ​ហូរហែ ក្រៅ​ពី​នេះ ក៏​មាន​ការ​ធ្វើ Reaction ជា​ច្រើន​ទៀត។ ដូច​ករណី​ខាង​លើ​របស់ Youtuber ជនជាតិ​ទួរគី​ម្នាក់​ឈ្មោះ Tuncay ជា​ឧទាហរណ៍។

Tuncay បាន​យក​បទ​របស់​ខ្មែរ​យើង​មួយ​បទ​នេះ​ទៅ​ធ្វើ Reaction ហើយ​បាន​ពោល​កោត​សរសើរ​ក្រុម​ចម្រៀង​យុវវ័យ​ក្មេង ពិសេស​បទភ្លេង​នៃ​ចម្រៀង "ម្ដាយ" ថា ពិត​ជា​អស្ចារ្យ​ខ្លាំង។ បុរស​បរទេស លាន់​មាត់​ម្ដង​ហើយ​ម្ដង​ទៀត ថា បទ​ចម្រៀង​ពិត​ជា​អស្ចារ្យ​ខ្លាំង ពិត​ជា​រំជួល​អារម្មណ៍​ខ្លាំង​លើ​បទ​ចម្រៀង​មួយ​នេះ​មែន​ទែន ពោល​គឺ​ល្អ​ទាំង​សាច់​ភ្លេង ទំនុក​ច្រៀង និង​វីដេអូ។

វីដេអូ​ចម្រៀង​ដែល​មាន​ Sub Title ជា​ភាសា​អង់គ្លេស បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​បុរស​បរទេស​ឆាប់​យល់​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង។ ដូច្នេះ​ហើយ គេ​ឃើញ​លោក​ហាក់​ស្លុង​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​ខ្មែរ ហើយ​ពេល​​ខ្លះ ប្រិយមិត្ត​បាន​ឃើញ Tuncay យក​ដៃ​ជូន​ទឹក​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ជាមួយ​គ្នា​លោក​បាន​បញ្ចេញ​សំឡេង​អួល​ដើម​ក​ជាមួយ​ពាក្យ​ខ្លី​ថា "សុំ​ទោស វា​រំជួល​ចិត្ត​ណាស់!”។

បន្ថែម​ពី​លើ​នេះ Tuncay បាន​បន្ត​ថា បទ​នេះ នាំ​លោក​ឲ្យ​នឹក​លោក​ឪពុក​របស់​លោក​ដែរ...យ៉ាង​ណា​មិន​ដឹង​ថា ឪពុក​របស់ youtuber រូប​នេះ មាន​បញ្ហា​អ្វី​នោះ​ទេ។ តោះ...ទៅ​ទស្សនា​សកម្មភាព​របស់​បុរស​ទួរគី​លើ​បទ​ចម្រៀង​ខ្មែរ​យើង​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម