- 2020-06-16 09:07:40
- ស្ទីលតារា
មាឌមាំ សង្ហារ អង់អាច! តារាប្រុសរូបនេះពេលតែងខ្លួនជាក្សត្រសម័យអង្គរ មើលមិនចង់ស្គាល់
- 2020-06-16 09:07:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាឌមាំ សង្ហារ អង់អាច! តារាប្រុសរូបនេះពេលតែងខ្លួនជាក្សត្រសម័យអង្គរ មើលមិនចង់ស្គាល់
ចន្លោះមិនឃើញ
រូបភាពរបស់តារាប្រុសម្នាក់ បានលេចលើបណ្ដាញសង្គម IG បង្ហាញពីភាពអង់អាចរបស់ភាពអង់អាច របស់មហាក្សត្រខ្មែរមួយព្រះអង្គក្នុងអតីតកាលនាសម័យក្រុងអង្គរ ដែលមើលមួយភ្លែតស្ទើរមិនស្គាល់។
រូបនេះ គឺលោក ជា សុវណ្ណារិទ្ធ តារាប្រុសកូន២ ដែលជាពិធីករទូរទស្សន៍ និងជាតារាសម្ដែងល្បីឈ្មោះមួយរូប។ លោកបានបញ្ចេញឈុតនេះមួយស៊េរីនៅលើបណ្ដាញ IG របស់ខ្លួនធ្វើឲ្យមានការចាប់អារម្មណ៍។ បើតាមរូបភាព តារាប្រុសបានគ្រងពីរឈុត ទី១ គឺឈុតក្សត្រខ្មែរគង់នៅលើបល្ល័ង្គ និងទី២ទៀត គឺឈុតមានកាន់ខែល និងកាំបិត ជាឈុតដែលមហាក្សត្រខ្មែរគ្រងដើម្បីរៀបចំខ្លួនចេញទៅធ្វើសឹងតទល់នឹងខ្មាំងសត្រូវ ដែលរូបភាពទាំងមូល គឺបង្ហាញពីភាពអង់អាចក្លាហាន និងរឹងមាំបំផុត។
តាមការបញ្ចេញឲ្យដឹងរបស់សាមីខ្លួន លោកបានធ្វើរឿងនេះ ទុកជាកាដូសម្រាប់ខ្លួនឯងនាថ្ងៃពិសេសរបស់លោក។លោក សុវណ្ណារិទ្ធ បានបញ្ចេញឲ្យដឹងថា នេះជាលើកទី១ហើយដែលលោកបានសម្រេចចិត្តធ្វើបែបនេះ ពោលគឺការថតរូបដោយតែងខ្លួនជាមហាក្សត្រខ្មែរ ដែលមានការតុបតែងកាយមានភិនភាគ បង្ហាញពីភាពអង់អាច និងពោរពេញដោយអំណាច ដូចទៅនឹងក្សត្រខ្មែរកាលពីជំនាន់សម័យអង្គរ។
មួយឈុតនេះ គឺជាឈុតដែលក្សត្រខ្មែរក្នុងសម័យអង្គរគ្រងត្រូវបានសាមីខ្លួនបានអះអាងថា ពេញចិត្តខ្លាំងណាស់។ "ខ្ញុំពិតជាស្រលាញ់ពេញចិត្តក្នុងការគ្រងឈុតនេះណាស់ មោទនភាពដែលបានកើតជាកូនខ្មែរ ដែលមានវប្បធម៌ អរិយធម៌ដ៏អស្ចារ្យសម្រាប់កូនខ្មែរគ្រប់ៗរូប"។ ជា សុវណ្ណារិទ្ធ ថ្លែង។
នេះសកម្មភាពយ៉ាងកម្រមួយក្នុងចង្កោមសិល្បៈខ្មែរនៅចំថ្ងៃពិសេស។ លោក សុវណ្ណារិទ្ធ បញ្ជាក់ថា លោកចង់ផ្ដល់អំណោយខ្លួនឯងបែបនេះ ទើបសម្រេចចិត្តធ្វើ ហើយមួយទៀតមិនត្រឹមតែដើម្បីខ្លួនឯងទេ គឺលោកមានចេតនាលើកស្ទួយ វប្បធម៌ខ្មែរ ដ៏រុងរឿងអស្ចារ្យ របស់ខ្មែរតាំងពីបុរាណកាលមកផង។
តាមការបញ្ចេញឲ្យដឹងរបស់តារាប្រុសដដែល ឈុតព្រះមហាក្សត្រខ្មែរសម័យអង្គរនេះ ត្រូវបានរចនាដោយលោក Skor Krob ដោយឡែករូបវិញ ត្រូវបានផ្ដិតដោយលោក ផាត់ គង់ អ្នកថតរូបល្បីឈ្មោះមួយរូបនៅក្នុងសង្គមសិល្បៈខ្មែរ៕ តោះ...ទស្សនាភាពអង់អាច ក្លាហាន រឹងមាំ មានអំណាចតេជៈដែលត្រូវបានរំលឹកឡើងដោយលោក ជា សុវណ្ណារិទ្ធ៖