• 2020-06-24 07:57:18
  • ចម្រៀង

ស្ងាត់​ៗ យូរី ចេញ​បទ 18+ លើក​ដំបូង​កក្រើក​បណ្ដាញ​សង្គម​រសៀល​នេះ

  • 2020-06-24 07:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ប្រមាណ​១​ម៉ោង​ប៉ុណ្ណោះ វីដេអូ​ចម្រៀង​រសជាតិ​ថ្មី​របស់​តារា​ចម្រៀង យូរី របស់​សាន់ដេ ប្រភេទ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ(18+) ដោយ​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី ២៤ មិថុនា​នេះ។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "Bae” ជា​ប្រភេទ​វីដេអូ​ចម្រៀង​សម្រាប់​មនុស្ស​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ។ ដូច្នេះ​ហើយ វីដេអូ​នេះ​បាន​បញ្ជាក់​ថា សម្រាប់​ប្រិយមិត្ត​ដែល​មិន​និយម​សិចស៊ី​គួរ​ចៀសវាង​មើល​វីដេអូ​ចម្រៀង​នេះ។ កញ្ញា យូរី បាន​ប្រាប់​ថា​សារ​អេឡិចត្រូនិក​ថា នេះ​ជា​បទពិសោធន៍​មួយ​របស់​នាង​មួយ​ទៀត​នៅ​ក្នុង​សិល្បៈ​ចម្រៀង ដែល​ពី​មុន​មក នាង​មិន​ធ្លាប់​នោះ​ទេ។

ចំណុច​គួរ​ចាប់អារម្មណ៍​មួយ​ផ្សេង​ទៀត​នៃ​បទ​ថ្មី​កម្រ​ឃើញ​របស់ យូរី មួយ​នេះ ពោល​គឺ​នាង​បាន​រំលេច​ភាព​សិចស៊ី​ក្នុង​បទ​ចម្រៀង​ប្រភេទ​នេះ​ដំបូង គឺ​នាង​មិន​បាន​ចេញ​ក្រោម​ផលិតកម្ម​សាន់ដេ​របស់​នាង​ឡើយ ពោល​គឺ​ជា​ចេញ​ក្រោម​ផលិតកម្ម​ថ្មី​មួយ​ទៅវិញ។

ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​តារា​ចម្រៀង បញ្ជាក់​ថា គិត​ត្រឹម​ពេល​នេះ នាង​នៅ​តែ​ជា​តារា​ចម្រៀង​របស់​សាន់ដេ​ដដែល។ ដោយ​ឡែក​ចំពោះ​បទ​ចម្រៀង​ខាង​លើ​វិញ នាង​លើក​ឡើង​ថា ដើម​ឡើយ​នាង​ថត​នេះ​ជា​ការ​លេង​កម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវ​មិត្តភ័ក្ដិ​នាង យក​ទៅ​កាត់​ត​ចេញ​ជា​វីដេអូ​ចម្រៀង​តែ​ម្ដង។ ប៉ុន្តែ​នោះ​ជា​ការ​ថត​លេង​របស់​នាង​ប៉ុណ្ណោះ មិន​មែន​ជា​ការងារ​ផ្លូវ​ការ​អ្វី​នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្ដី វីដេអូ​ចម្រៀង "Bae” ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​នាង​បាន​ធ្វើ​កន្លង​មក ទាំង​បច្ចេកទេស និង​ស្ទីល​ផ្សេង​ៗ ពិសេស យូរី គេ​មើល​ឃើញ​ថា នាង​ពិត​ជា​​បង្កប់​ភាព​សិចស៊ី​ណាស់​នៅ​ក្នុង​បទ​ចម្រៀង​នេះ។ ចំណុច​ចាប់​អារម្មណ៍​ដោយ​ឡែក​មួយ​ទៀត គឺ​តារា​ស្រី បាន​បង្ហាញ​នូវ​ទម្រង់​ដើម​ទ្រូង ធំ​ទ្រលុកទ្រលន់​ទៀត​ផង។

តោះ...ទស្សនា​បទ​ចម្រៀង​ថ្មី​ប្លែក​ភ្នែក​របស់ យូរី ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់