• ព្រហស្បតិ៍, 16 កក្កដា 2020 03:13
  • ព័ត៌មាន

Fan ម្នាក់ប្រាប់ពីរឿងរំជួលចិត្តពេលជួប B.I ដោយចៃដន្យ កណ្ដាលមេឃភ្លៀង

  • ព្រហស្បតិ៍, 16 កក្កដា 2020 03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ១៣ ខែកក្កដា អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហាញ​ Story លើ​បណ្ដាញ​សង្គម​ ហើយ​ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។

Fan ម្នាក់​នោះ​ផ្ដើមថា «មាន​រឿង​មិន​ល្អ​កើត​ឡើង​ចំពោះ​ខ្ញុំ​ជា​ច្រើន​ប៉ុន្មាន​ថ្ងៃ​នេះ​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ដើរ​ចេញ​មក​ក្រៅ​ និង​ជិះ​ដើរ​លេង​ជាមួយ​ពួកម៉ាក​ខ្ញុំ»។ នាង​ក៏​បាន​បញ្ជាក់​ដែរ​ថា​ នាង​បាន​ជិះ​លេង​ជុំវិញ​តំបន់​ Gimpo ហើយ​ពេល​នោះ​ក៏​បាន​ជួប​ B.I។

ភ្លាមៗ​ ពេល​នាង​ឃើញ​ B.I នាង​ក៏​បានចុះ​ពី​ឡាន ទាំងមេឃកំពុង​ភ្លៀង​ ហើយ​រត់​ទៅ​រក​ B.I ដើម្បី​ទៅ​មើល​ឲ្យ​ច្បាស់​ថា​ជា​ B.I មែន​ ឬ​ក៏អត់?

នាង​បន្ត៖ «Hanbin បាន​និយាយ​មកកាន់​ខ្ញុំ​ថា​ ខ្ញុំ​អាច​នឹង​ឈឺ បើ​ត្រូវ​ទឹក​ភ្លៀង ហើយគាត់​ក៏​បាន​ឲ្យ​ឆ័ត្រ​មក​ខ្ញុំ។ ខ្ញុំ​ប្រកែក​មិន​យក​ដែរ ហើយ​និយាយ​ថា​ខ្ញុំ​អត់អីទេ តែ​គាត់​នៅ​តែ​និយាយ​ថា​ ខ្ញុំ​គួរ​តែ​ទទួលទៅ»។ អ្នក​គាំទ្រម្នាក់​នោះ​ក៏​បាន​បន្ថែមថា​ ពេល​នោះ​នាង​មិន​អាច​ទប់ទឹកភ្នែក​ជាប់ នៅ​ចំពោះ​មុខ B.I ទេ ដោយសារ​តែ​រំភើបពេក។

នាង​ថា​ មុន B.I ដើរ​ចេញ​ទៅឆ្ងាយ​ លោក​នៅ​ឆ្លៀត​ប្រាប់​ថា​ នាង​មិនគួរ​យំ​ទេ ហើយ​ថែម​ទាំង​សុំទោស ហើយ​ជូន​ពរ​នាងឲ្យ​មាន​សុវត្ថិភាព​ទៀត។

ងាក​ចូល​រូប​ដែល​នាង​បង្ហោះ​លើ Story វិញ​គឺ​ រូប​ឆ័ត្រ​ និង​រូប​ B.I ពីក្រោយ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី