• 2020-07-24 02:52:58
  • ព័ត៌មាន

BLACKPINK ក្លាយជាតារាស្រី​មានអ្នក Subscribe ច្រើនលើ YouTube ស៊ីដាច់ Ariana និង Taylor ទៀត

  • 2020-07-24 02:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ផលិតកម្ម​ YG បាន​ឲ្យ​ដឹង​នៅថ្ងៃ​ទី ២៤ ខែកក្កដា​នេះ​ គណនី​ YouTube របស់​ BLACKPINK មាន​អ្នក​ចុច​ Subscribe ច្រើន​ជាងគេ​ដល់​ទៅ​ ៤២,៣លាន​នាក់ គិត​ត្រឹម​ម៉ោង​ ៨ព្រឹកថ្ងៃ​ទី ២៤​ ខែកក្កដានេះ។

ទិន្នន័យ​នេះ​ មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ BLACKPINK ក្លាយ​ជា​តារា​ចម្រៀង​ស្រី​ដែល​មានចំនួន​ Subscribe លើ YouTube ច្រើន​ជាង​គេ​ក្នុង​លោក​ទេ ប៉ុន្តែ​ចំនួន​នេះ​ក៏​បាន​វ៉ាដាច់ Ariana Grande, Taylor Swift, Katy Perry, Rihanna និង​តារា​ល្បី​ផ្សេង​ទៀត​ដែរ។

មួយ​វិញ​ទៀត​ BLACKPINK ក៏​ត្រូវ​ជាប់​ជា​អ្នក​ដែល​ស្ថិត​នៅ​កំពូល​ទី​ ៥​បន្ទាប់ពី​  Justin Bieber, Marshmello, Ed Sheehan, និង Eminem ដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់