• 2020-07-27 03:07:15
  • ព័ត៌មាន

ត្រៀមៗ! BTS ប្រកាសថា​នឹង​មានបទ​ថ្មី​ធ្វើជា​ពិសេស​ ចេញឆាប់ៗ​នេះ​

  • 2020-07-27 03:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល​ផ្សាយ​សម្លេង​ជជែក​គ្នា​ពី​នេះពី​នោះ​ សមាជិក​ BTS​ បាន​បង្ហើប​តម្រុយ​ជា​ច្រើន​ ជា​បញ្ជាក់​ពី​ការ​ចេញបទ​ថ្មី​ឆាប់ៗនេះ។

យោង​តាម​ការ​បង្ហើប​នោះ​ បាន​ឲ្យ​ដឹង​ថា​បទ​ថ្មី​អាច​នឹង​ត្រូវ​ចេញ​ថ្ងៃ​ទី​ ២១ ខែសីហា ឆ្នាំ ២០២០។ RM បាន​និយាយ​ថា BTS ចង់​បង្ហាញ​ការ​គាំទ្រ​ទៅដល់​អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​អស់ (ARMY) ដែល​ត្រូវ​ជំនះ​ឧបសគ្គ និង​ការ​លំបាក​ផ្សេងៗ​នៅ​ក្នុង​សម័យ​កូវីដ​នេះ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​គិតគ្នា​ថា គ្រោង​ចេញបទ​ថ្មី​ក្នុង​ខែសីហា​ខាងមុខ។

J-Hope វិញ​ ក៏​បាន​បញ្ចេញ​យោបល់​ដែរ​ថា​ បទ​ថ្មី​នោះ​គឺជា​បទ​បែប​សប្បាយៗ ដូច​ «Mic Drop» និង​ «Waste It On Me» ដែរ ហើយ​លោក​ក៏​ឆ្លៀត​បន្ថែម​ដែរថា​ នោះគឺ​ជា​បទ​ច្រៀងជា​ភាសាអង់គ្លេស។

ចូល​ដល់​ Jimin វិញ​និយាយ​ថា​ «វា​ជា​ការពិត ដែល​យើងទាំងអស់​គ្នាមាន​អារម្មណ៍​ថា​តែលតោល​ណាស់ ស្របពេល​គម្រោង​របស់​យើង​មាន​ច្រើន​ តែ​ត្រូវ​អាក់ខានមិនបាន​ធ្វើ​ ដោយសារ​ស្ថានភាព​ពិភពលោក​សព្វថ្ងៃ។ ដូចនេះ​យើង​ជឿថា​បទ​ថ្មី​នឹង​អាចនាំនូវ​កម្លាំង​ដល់​អ្នក​ស្ដាប់»។

«បទ​ថ្មី​គឺជា​បទ​បែប​សប្បាយៗ និង​ផ្ដល់​នូវ​ថាមពល​ផ្លូវ​ចិត្ត​ខ្លាំង​បំផុត។ យើង​សង្ឃឹម​ថា​វា​នឹង​អាច​ជួយ ARMY ឲ្យ​មាន​អារម្មណ៍​ថា​មាន​កម្លាំង ស្រស់ស្រាយ​ឡើង​វិញ! ហើយ​ក៏សង្ឃឹម​ថា​ ARMY នឹង​ចូល​ចិត្ត»។ នេះ​ជា​ការ​លើក​ឡើង​របស់​ Jungkook៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់