
- សុក្រ, 7 សីហា 2020 05:38
- ស្ទីលតារា
ព្រីម លីហ្សា បញ្ជាក់ជាថ្មី រឿងបង្ហោះរូបសិចស៊ី និងរឿងលេង Fashion
- សុក្រ, 7 សីហា 2020 05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា បញ្ជាក់ជាថ្មី រឿងបង្ហោះរូបសិចស៊ី និងរឿងលេង Fashion
ចន្លោះមិនឃើញ
ព្រីម លីហ្សា តារាសិចស៊ី ដែលតែងបង្ហាញឈុតសម្លៀកបំពាក់ប្រ៊ែនថ្លៃៗ តាមបណ្ដាញសង្គមតាំងពីដើមមកនោះ បានបន្តបង្ហោះរូបភាព Fashion បែបប្លែក និងសិចស៊ី លើ Instagram អមដោយពាក្យពេចន៍ ក្នុងន័យបញ្ជាក់ឲ្យអ្នកគាំទ្រ បានយល់ពីភាពសិចស៊ី និងការលេង Fashion របស់ខ្លួន។
ម្ចាស់ពានប្រជាប្រិយភាពនៃកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ បានសរសេរថា៖
"ភាពសិចស៊ីដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នា វាជាភាពសិចស៊ីមួយដែលគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion ដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រី និងបង្ហាញអំពីភាពស្រស់ស្អាតរបស់ស្ត្រី ពណ៌ខ្មៅតែងតែជាពណ៌ដែលរំលេចពីភាពរឹងមាំ របស់ស្ត្រីជានិច្ច"។
បន្ថែមលើនេះ លីហ្សា បញ្ជាក់ថា ក្នុងនាមជាអ្នកលេង Fashion (ឬ Fashionista) ម្នាក់ គឺតែងតែហ៊ានស្លៀកពាក់ដែលប្លែកខ្លាំង ដោយមិនខ្វល់ពីការយល់ឃើញរបស់អ្នកជុំវិញខ្លួននោះទេ។
តារាវ័យ២៧ឆ្នាំ លើកឡើងថា "អ្នកដែលគេហៅខ្លួនគេថាជា Fashionista ការរៀបចំសម្លៀកបំពាក់ឲ្យមើលទៅប្លែកភ្នែកជារៀងរាល់ថ្ងៃ វាក៏ជាខ្យល់ដកដង្ហើមមួយសម្រាប់គេ ដូច្នេះហើយពួកគេតែងតែមានចំំណុចសំគាល់ពិសេសសម្រាប់ខ្លួនគេជានិច្ច ហើយគេហ៊ានសាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលមើលទៅប្លែកភ្នែកខ្លាំងជាទីបំផុត ដោយគេក៏មិនខ្វល់ពីអ្នកជុំវិញខ្លួនរបស់គេយល់ថាគេបែបណា ដែលសំខាន់គេហ៊ានសាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលមើលទៅវាមានភាពប្លែកភ្នែកខ្លាំង ហើយហេតុផលតែមួយគត់របស់គេនោះគឺ គេជាអ្នកដែលស្រឡាញ់វិស័យ Fashion យ៉ាងខ្លាំង ហើយគេក៏ពិតជាចង់ឲ្យវិស័យមួយនេះមានការរីកចម្រើនខ្លាំង នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាខ្លះដើម្បីអោយអ្នកទាំងអស់គ្នាបានយល់អំពីអ្នកដែលគេហៅថាជា Fashionista"។
បើប្រិយមិត្តចង់តាមដានពី Fashion របស់លីហ្សា សូមកុំភ្លេច Follow Instagram របស់នាង ដែលមានឈ្មោះថា primlyza ៕
ចុចអានអត្ថបទទាក់ទង៖