• 2020-08-07 06:55:00
  • ព័ត៌មាន

តារា K-Pop ៥នាក់នេះ​ត្រូវ​គេ​សរសើរ​ថា​មាន​ជំនាញថត​រូបសាហាវ

  • 2020-08-07 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កូរ៉េ​តែង​បង្ហាញ​ភាព​ស្រស់ស្អាត​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម ប៉ុន្តែ​រាល់​រូប​ភាព​ដែល​បាន​បង្ហោះ​នោះ​ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ ថា​តើ​អ្នកណា​ជា​អ្នក​ថត​ឲ្យក្រៅពី​សមាជិក? ជាការពិត​​ក្រៅពីពូកែ​ឈរ​កាច់រាង​ឲ្យ​គេថត​ឲ្យ​ តារា​ K-Pop ទាំង​នោះ​មួយ​ចំនួន​ក៏​ជំនាញ​ខាង​កាន់​កាមេរ៉ាថត​រូប​ដែរ រហូត​ពេល​ខ្លះ​រូប​ចេញ​មក​ ស្ទើរ​អាច​និយាយ​បាន​ថា​ទឹក​ដៃ​ដូច​អ្នក​ជំនាញ​ទៀត​ផង។

ខាងក្រោម​នេះ​ជា​ តារា​ប្រុសស្រី​ទាំង ៥​នាក់​ដែលត្រូវ​ក្រុម​ការងារ​ Cosmopolitan Korea ជ្រើសថា​ជា​អ្នកដែល​មាន​ជំនាញ​ថតរូប​ខ្លាំង​ជាង​គេ៖

៥. Jinyoung (ក្រុម GOT7)

Jinyoung មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ តារាសម្ដែង​ តារា​ម៉ូដែល​ប៉ុណ្ណោះទេ អ្នក​គាំទ្រ​ក៏​ដឹង​ច្បាស់​ដែរ​ថា​ លោក​ក៏ពូកែ​ខាង​កាងារ​កាន់​កាមេរ៉ា​ថត​ដែរ។ សូម្បីអំឡុងពេល​នៃ​ការ​ប្រគំតន្ត្រី​ លោក​ក៏​ឆ្លៀត​ថត​រូប​របស់​ Ahgase/ IGOT7 (អ្នកគាំទ្រ​ GOT7) ដែល​បាន​មក​ចូល​រួម​ទាំងអស់​ដែរ។ ក្រៅពី​លោក អ្នក​ដែល​មាន​ចំណង់ចំណូល​ចិត្តក្នុង​ការថត​រូប​ក៏​មាន​ម្នាក់ទៀត​ដែរ គឺ JB។ ពួកគេ​ថែម​ទាំង​ចេះ​ចាប់​ប្លង់​ថត​រូប​ខ្លួន​ឯង​ទៀត​ ដូច​រូប​មួយ​សន្លឹក​ខាង​ក្រោម​នេះ​ មាន​អ្នក​សរសើរ​ថា​ជា​ស្នាដៃ​ថត​រូប​ល្អ​បំផុត។

៤. Kihyun (ក្រុម MONSTA X)

កាលពី​ឆ្នាំ ២០១៦ Kihyun បាន​កាន់​កាមេរ៉ា​ថត​រូប​ដោយ​ខ្លួន​ឯង និង​បង្កើត​ជា​អាល់ប៊ុម ឬ​បណ្ដុំរូប​ថត​ជា​ច្រើន​ ដោយ​ដាក់​ឈ្មោះ​ថា​ «The Memories in November»។ ត្បិត​ជា​ការ​ថត​រូប​លេង​ ប៉ុន្តែ​វាពិត​ជា​បាន​បង្ហាញ​ពី​ការ​ខិត​ខំ​ឆ្លៀត​ពេល​ និង​បង្ហាញ​ស្នាដៃ​តាមរយៈ​ការ​ចូល​ចិត្ត​មួយ​នេះ។

៣. Jennie (ក្រុម BLACKPINK)

Jennie ក៏​ជា​តារា​ K-Pop ដែល​ល្បី​ខាង​បង្ហោះ​រូប​គ្រប់​យ៉ាង​ដែល​នាង​ថត​ដែរ។ ទាំង​ការ​រៀប​ឥរិយាបថ​ឲ្យ​គេ​ថត និង​ទាំង​ការចាប់​យក​ប្លង់​ថត​អ្វី​មួយ​ Jennie មិន​ដែល​ធ្លោយ​ឡើយ។

២. Seulgi (ក្រុម Red Velvet)

ក្រៅពី​មាន​ឈ្មោះ​ជា​ Main Dancer ប្រចាំ​ក្រុម Seulgi ក៏​មាន​សមត្ថភាព​ពិសេស​មួយ​ទៀត​គឺ​ ពូកែ​ថត​រូបដូចគ្នា។ ភាគ​ច្រើន​នៃ​រូបភាព​ដែល​នាង​បាន​ផ្ដិត​យក​ គឺ​បង្កប់​នូវ​អារម្មណ៍​រ៉ូមែនទិក បញ្ជាក់ពីការរស់​នៅ​ប្រចាំ​ថ្ងៃ និង​ធ្វើ​ឲ្យ​អ្នក​មើល​រូបនាង​មាន​ក្ដីសុខ។

១. V (ក្រុម BTS)

ចាប់​តាំង​ពី​បង្ហាញ​មុខ​លើ​សិល្បៈ​ V តែង​តែ​ស្ពាយ​កាមេរ៉ា​តាម​ខ្លួន​ជានិច្ច ដើម្បី​ផ្ដិត​យក​រូបភាព​របស់​សមាជិក​រួម​ក្រុម។ ទឹកដៃថត​រូប​របស់​ V ទទួល​បាន​ការ​កោតសរសើរជា​ខ្លាំង​នាបេល​កន្លងមក​ ហើយ​បើ​តាម​អ្នក​ជំនាញ​ថតរូប​ ក៏​បាន​និយាយ​ដែរ​ថា​ V ស័ក្ដិសម​ធ្វើជា​អ្នកថត​រូប​អាជីព​ណាស់៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់