• 2020-08-10 02:56:22
  • ចម្រៀង

ខាន់ ជេមស៍ ជួប​ឧបសគ្គស្ទើរ​ទៅ​មុខ​មិនរួច ពេលថត MV មួយ​នេះ!

  • 2020-08-10 02:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់ដេ លោក ខាន់ ជេមស៍ បង្ហើប​ថា MV មួយ​បទ​ដែល​គ្រោង​ចេញ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០ នេះ គឺ​ជា​ប្រភេទ​ MV​​​ លំបាក​ផលិត​បំផុត ព្រោះ​រូប​លោក និង​ក្រុម​ការងារ​ត្រូវ​ចំណាយ​ពេល​ថត​រហូត​ដល់​១​ខែ ហើយ​ជួប​ឧបសគ្គ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​អាជីព​របស់​លោក។

លោក ខាន់ ជេមស៍ បន្ថែម​ថា បទ”កុំ​ក្រ​យូរ​ពេក”​ដែល​ច្រៀង​ដោយ​រូប​លោក​ផ្ទាល់ និង​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​លោក​សាស្ត្រាចារ្យ ឱម សេង​បូរ៉ា ជា​ប្រភេទ​បទ​អប់រំ​ផ្លូវចិត្ត ឬ​លើក​ទឹកចិត្ត​មនុស្ស​ដែល​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ។

យោង​តាម​វីដេអូ​ឃ្លីប​ខ្លី​ដែល​សង្ខេប​ខ្លឹមសារ​រួម នៃ​បទ​ចម្រៀង​នេះ បាន​បង្ហាញ​ថា តារា​ម្នាក់​បាន​ផុង​ខ្លួន​ចូល​ក្នុង​អំពើ​អបាយមុខ​ដោយ​ញៀន​នឹង​ល្បែង​ស៊ីសង ផឹកស៊ី ស្រីញី​អូន​បង រហូត​ដល់​ធ្លាក់​ខ្លួន​តោកយ៉ាក​លែង​មាន​គេ​រាប់​រក។ ចុង​ក្រោយ​តារា​ដែល​វក់​នឹង​ល្បែង និង​ស្រី​ញី​នោះ ក៏​ភ្ញាក់​រលឹក​កែ​ខ្លួន​ឡើង​វិញ។

បច្ចុប្បន្ន​បទ​នេះ​មិន​ទាន់​ថត​ចប់​សព្វគ្រប់​នៅ​ឡើយ ព្រោះ​ទីតាំង​ថត​មាន​ច្រើន​កន្លែង និង​ឈុត​ឆាក​លំបាក​ៗ។ លោក​ខាន់ ជេមស៍ បាន​លើក​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​ថត​បទ​នេះ គឺ​រូប​លោក និង​ក្រុម​ការងារ​ធ្លាប់​ជាប់​គាំង​នៅ​លើ​កោះ​រ៉ុង ខេត្ដ​ព្រះសីហនុ អស់​រយៈ​ពេល​៥​ថ្ងៃ។ បើ​ទោះ​បី​ជា​មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា តារា​ចម្រៀង​រូប​នេះ​សង្ឃឹម​ថា MV របស់​លោក​ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែ​សីហា នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម