• 2020-09-01 04:02:15
  • ចម្រៀង

ក្រោយ​ឯករាជ្យ យូរី ចេញ​បទ​ថ្មី​ខ្លួន​ឯង មួយ​បទ​នេះ​ស្ទីល​រឹត​តែ​ឡូយ​អស់​ទាស់!

  • 2020-09-01 04:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​១​ខែ​មក​ហើយ ដែល​តារា​ចម្រៀង យូរី បាន​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ ហើយ​នៅ​ពេល​នេះ តារា​ចម្រៀង​ស្រី​បាន​ឈាន​មក​ចេញ​បទ​ចម្រៀង​ថ្មី​ខ្លួន​ឯង​មួយ​បទ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ជាមួយ​ស្ទីល​ថ្មី​ឡូយ​អស់​ទាស់។

បទ​ថ្មី​របស់ យូរី មាន​ចំណង​ជើង​ថា "Big Boy” ទើប​ចេញ​កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។ បទ​នេះ​ជា​ចង្វាក់ Hip Hop ដែល​វីដេអូ​ចម្រៀង​ទាំង​មូល ត្រូវ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​ការ​តុប​តែង​ខ្លួន​ប្លែកៗ របៀប​ថត និង​ការ​ប្រើ​ប្រាស់ Effect នានា គឺ​ឡូយ​តែ​ម្ដង។

ប្រិយមិត្ត​របស់​នាង​ជា​ច្រើន​បាន សរសើរ​ថា យូរី មក​លើក​នេះ​មិន​មែន​លំ​ៗ​ទេ គឺ​កប់​តែ​ម្ដង។ ដោយ​ឡែក​អ្នក​ផ្សេង​ទៀត ក៏​សរសើរ​ត្រង់​ៗ​តែ​ម្ដង​ថា បទ​ចម្រៀង​តារា​ស្រី​មួយ​បទ​នេះ មើល​ទៅ​គុណភាព​ដូច​បទ​របស់​បរទេស។

យូរី បញ្ជាក់​ថា នាង​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​ទី​១​នេះ ដែល​ក្រោយ​ចេញ​លើ​យូធូប ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន។ ដូច្នេះ​ហើយ នាង​ក៏​គ្រោង​នឹង​ចេញ​បទ​ថ្មី​បន្តបន្ទាប់​ទៀត​ដែរ។

តោះ...ឥឡូវ​ទៅ​ទស្សនា និង​ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នាសិន!

អត្ថបទ៖ ទារិកា

មតិយោបល់