- 2020-09-02 08:40:27
- ព័ត៌មាន
តារាថៃល្បីៗអាយុក្បែរ ៤០ ចែករំលែកអាថ៌កំបាំងសាច់ចាំបានយូរ
- 2020-09-02 08:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាថៃល្បីៗអាយុក្បែរ ៤០ ចែករំលែកអាថ៌កំបាំងសាច់ចាំបានយូរ
ចន្លោះមិនឃើញ
អាយុកាន់តែច្រើន ភាពស្រស់ស្អាតពីធម្មជាតិក៏កាន់តែបាត់បង់ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏មិនអាចចេះតែព្រងើយកន្តើយជាមួយវាពេកដែរ ពិសេសគឺសម្រាប់មិត្តនារីតែម្តង។ ងាកមកមើលតារាថៃល្បីៗទាំងប៉ុន្មានដួងនេះវិញ ទោះបីមានអាយុជ្រេបន្តិចមែនតែសម្រស់នៅតែក្មេងជាងវ័យដដែល។ តើអ្វីខ្លះដែលជាអាថ៌កំបាំង?
១. Janie Tienphosuwan៖ អាយុ ៣៨ឆ្នាំ។ នាងមានទម្លាប់ញ៉ាំអាហារដែលល្អចំពោះសុខភាព មានបន្លែនិងសាច់តាមធម្មតា តែជៀសវាងរបស់ដែលមានខ្លាញ់ច្រើន។ ព្រមជាមួយគ្នានេះ នាងក៏មានទម្លាប់ហាត់ប្រាណជាប្រចាំផងដែរ។
២. May Pitchanart៖ សព្វថ្ងៃមានអាយុ ៣៨ឆ្នាំ។ របបអាហារជាប្រចាំរបស់នាងគឺ បន្លែនិងត្រី ចំណែកការលេងកីឡាគឺនាងចូលចិត្តវាយកូនហ្គោល វាយសី និងហែលទឹក។
៣. Woosen Virithipa៖ អាយុ ៣៨ឆ្នាំ។ Woosen តែងតែញ៉ាំអាហារសុខភាពដូចតារាទាំងពីរខាងលើដែរ ប៉ុន្តែនាងមានទម្លាប់ផ្សេងទៀតគឺមិនថាពេលចេញទៅណាក៏ត្រូវលាបឡេការពារកម្តៅថ្ងៃជាប់ជានិច្ចដែរ ពិសេសផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើបាន។
៤. Rita Sririta៖ អាយុ ៣៨ឆ្នាំ។ ដោយសារមមាញឹកជាមួយការងារខាងក្រៅច្រើន ដូច្នេះនាងតែងតែលាបឡេការពារកម្តៅថ្ងៃជាប្រចាំទាំងស្បែកមុខ និងដងខ្លួន ហើយបើសិនជាមានពេលទំនេរនៅផ្ទះ នាងនឹងព្យាយាមគេងសងឲ្យច្រើនវិញ៕