• 2020-09-08 09:11:30
  • ចម្រៀង

ឆាយ វីរៈយុទ្ធ ចេញមួយបទនេះ ធានាថាប្លែកគេក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០

  • 2020-09-08 09:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​រ៉េប​បង្កប់​នូវ​អត្ថន័យ​អប់រំ​មួយ​របស់​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ ដែល​គេ​កម្រ​ឃើញ​ថា​មានផលិតកម្ម​ណា ឬ​អ្នក​ចម្រៀង​ណា​ច្រៀងណាស់ ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​។ ប៉ុន្តែ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ រូប​នេះ កំពុង​ច្រៀង​នៅ​ក្នុង​ស្ទូឌីយោ ហើយ​ត្រៀម​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗនេះ។

នៅ​លើ​បណ្ដាញ​សង្គម​​​ Instagram ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា នេះ លោក​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ដោយ​មាន​ភា្ជប់​នូវ​សារ​ថា៖"បុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះខុសពីឆ្នាំមុនបន្តិច គឺពួកយើងសប្បាយបែបទទួលខុសត្រូវ មែនអត់បងប្អូន?"។ ទោះជាយ៉ាងណាលោក មិនទាន់ប្រាប់ពីចំណងជើង និងឈ្មោះអ្នកនិពន្ធនៅឡើយទេ។

នៅ​ក្នុង​អត្ថន័យ​ដែល​បាន​បញ្ចេញ​ដោយ​លោក ឆាយ វីរៈយុទ្ធ តាម​រយៈ​បទ​ចម្រៀង​ថ្មី ហើយ​ប្លែក​ពី​គេ​នេះ គឺ​បាន​នាំ​អារម្មណ៍​អ្នក​ស្ដាប់​ទៅ​កាន់​ស្ថានភាពមួយ នៃ​ការ​ធ្វើ​ដំណើរ​ក្នុងទីជន​បទ​ដែល​ប្រជា​ពុទ្ធបរិស័ទ​នាំគ្នា​ជិះ​ទូក​ទៅ​វត្ដ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ