- 2020-10-02 07:31:23
- ចម្រៀង
២ ឆ្នាំហើយ ពែកមី ទើបរកឃើញបទខ្លួនឯងមួយបទ មានចំនួនចូលទស្សនាច្រើនជាងគេបំផុត
- 2020-10-02 07:31:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ឆ្នាំហើយ ពែកមី ទើបរកឃើញបទខ្លួនឯងមួយបទ មានចំនួនចូលទស្សនាច្រើនជាងគេបំផុត
ចន្លោះមិនឃើញ
នាយ ពែកមី ដែលបានវិវត្តខ្លួនតារាកំប្លែង មកជាចម្រៀង និងសម្ដែងផងនោះ ថ្មីៗនេះ ទើបបានបង្ហាញពីតួលេខបទចម្រៀងរបស់ខ្លួនចំនួន១បទ ដែលទទួលបានអ្នកចូលទស្សនាលើយូធូបច្រើនជាងគេក្នុងចំណោមបទចម្រៀងរបស់ខ្លួនទាំងអស់។
ពែកមី បានចាប់ផ្ដើមចេញបទចម្រៀងច្រើនឆ្នាំមកហើយ ដោយផ្ដើមចេញពីអាជីពជាតារាកំប្លែង។ ប៉ុន្តែមកទល់បច្ចុប្បន្នមិនមានរបាយការណ៍ណាបញ្ជាក់ពីចំនួនបទចម្រៀងដែលខ្លួនមាននោះទេ។ យ៉ាងណា មានការប៉ាន់ប្រមាណថា តារាកំប្លែងមកពីខេត្តស្វាយរៀង អាចមានបទចម្រៀងផ្ទាល់ខ្លួនប្រហែលជិត ១០០បទ ក្នុងនោះបទភាគច្រើន ទទួលបានការពេញនិយម ដូចជាបទ "ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប" ចេញនៅក្នុងផលិតកម្មថោន កាលពីឆ្នាំ ២០១៧ ជាដើម។
ប៉ុន្តែមិនមែនបទនេះឡើយ ដែលទទួលបានការចុចចូលមើលច្រើនជាងគេបង្អស់នោះឡើយ។ តាមនាយ ពែកមី បទចម្រៀងរបស់ខ្លួនដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងរយៈពេល ២ឆ្នាំមកនេះ គឺបទ "អ្នកបម្រើ ០០៧" ដែលនាយបានច្រៀងឆ្លងឆ្លើយជាមួយកញ្ញា រ៉ាប៊ី ចេញផ្សាយលើឆាណែលយូធូបរបស់ថោន កាលពីឆ្នាំ ២០១៧។ គិតមកដល់ឥឡូវបទនេះ ទទួលបានការចុចចូលទស្សនាដល់ទៅជាង ៣៥លានដងហើយ(តួលេខគិតត្រឹមថ្ងៃទី ០១ តុលា ២០២០)។
"ក្នុងចំណោមបទដែលខ្ញុំច្រៀងទាំងអស់ មានតែបទនឹងទេដែលបងប្អូនមើលច្រើន 35លានដងអរគុណបងប្អូនដែលគាំទ្រ!”។ នាយ ពែកមី ថ្លែងកាលពីពេលថ្មីៗនេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន។
ក្រោយការបង្ហោះរបស់តារាកំប្លែង គេឃើញមានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានចូលទៅ សរសេរសារបញ្ជាក់ពីការយល់ឃើញរបស់ពួកគេ ក្នុងនោះ អ្នកខ្លះលើកឡើងថា បទនេះពិតជាពីរោះមែន ហើយអ្នកខ្លះក្នុងចំណោមពួកគេបានបញ្ចេញឲ្យដឹងថា រូបគេតែងចាក់ស្ដាប់ស្ទើររាល់ថ្ងៃ ក្រោយចេញពីធ្វើការ។ ឯខ្លះទៀតបញ្ចេញមតិថា បានជាបទនេះមានអ្នកមើលច្រើន ដោយសារបទនេះថតនៅក្នុងភូមិរបស់ពួកគេ ទើបអ្នកភូមិគេចូលមើលរាល់ថ្ងៃ។
ប្រិយមិត្តខ្លះទៀតក៏លេងសើចថា ដោយសារបទនេះ នាយច្រៀង និងសម្ដែងជាមួយកញ្ញា រ៉ាប៊ី ដែលជាស្រីស្អាតម្នាក់ ទើបទាក់បានអ្នកចូលមើលច្រើនយ៉ាងនេះ៕
តោះ...ទស្សនាម្ដងទៀតមើល ហេតុពិសេសខ្លះបានបទ "អ្នកបម្រើ ០០៧" នេះមានអ្នកមើលច្រើនដល់ម្ល៉ឹង!