• 2020-10-06 04:26:17
  • ចម្រៀង

មានវីដេអូចម្រៀងពីរហើយ មានអ្នកចុចទស្សនាដល់ ៥ពាន់លានដង

  • 2020-10-06 04:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ វីដេអូ​​នៃ​បទ​ចម្រៀង​ Shape of You របស់​តារា​ចម្រៀង​អង់គ្លេស​​ Ed Sheeran បាន​ក្លាយ​ជា​វីដេអូ​ចម្រៀង​ទី​ពីរ​មាន​អ្នក​ចុច​ទស្សនា​ដល់ ៥​ពាន់​លាន​ដង នៅ​លើ YouTube។

វីដេអូ​​ចម្រៀង Shape of You បាន​ចំណាយ​ពេល​ជាង ៣​ឆ្នាំ​​ (១៣៤០ថ្ងៃ) អាច​ទទួល​បាន​ចំនួន​ទស្សនា​ ៥​ពាន់​លាន​ដង ក្រោយ​ពី​បាន​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០១៧។

ដោយ​ឡែក​វីដេអូ​ចម្រៀង​ដែល​មាន​អ្នក​ចុច​ទស្សនា ៥​ពាន់​លាន​ដង​ដំបូង​គេ​បំផុត​លើ YouTube គឺ​​វីដេអូ​ចម្រៀង​ Despacito ​របស់​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូ​ Luis Fonsi ច្រៀង​រួម​គ្នា​ជា​មួយ Daddy Yankee ដែល​វីដេអូ​នេះ​ប្រើ​ពេល ៤៤៦​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​អាច​រក​ចំនួន​ទស្សនា​បាន ៥​ពាន់​លាន​ដង ហើយ​បច្ចុប្បន្ន​វីដេអូ​មួយ​នេះ​មាន​ចំនួន​ទស្សនា​សរុប​​ជិត ៧​ពាន់​លាន​ដង​ផង​ដែរ៕

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម