• 2020-10-07 03:07:55
  • ចម្រៀង

YouTube ប្រាប់ចំនួន View ពិតនៃវីដេអូចម្រៀង Lovesick Girls ឃើញថាច្រើនជាងមុនបន្តិច

  • 2020-10-07 03:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube បាន​បង្ហាញ​អំពី​ចំនួន​ទស្សនា​សរុប​ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង​ នៃ​វីដេអូ​ចម្រៀង​ Lovesick Girls របស់​ក្រុម​ចម្រៀង​ BLACKPINK។

YouTube បាន​ប្រាប់​ដល់​សារព័ត៌មាន​ហ្វីលីពីន​មួយ​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​តុលា​ កន្លង​ទៅ​នេះ​ថា​វីដេអូ​ចម្រៀង Lovesick Girls មាន​ចំនួន​ទស្សនា ៦១,៤​លាន​ដង ក្នុង​រយៈពេល​ ២៤​ម៉ោង​ដំបូង​នៃ​ការ​ចេញ​ផ្សាយ។

ចំនួនទស្សនាក្នុងពេល ២៤ម៉ោងដំបូងដែលគេបានឃើញកន្លងមក

តួលេខ​ថ្មី​នេះ​គឺ​ច្រើន​ជាង​តួលេខ​ដើម​ ដែល​មាន​ចំនួន ៥៨,៤​លាន​ដង ហើយ​វា​បាន​ធ្វើ​ឲ្យ​វីដេអូ​​ចម្រៀង Lovesick Girls ក្លាយ​ជា​វីដេអូ​មាន​អ្នក​ទស្សនា​ច្រើន​​លំដាប់​ទី​៦ ក្នុង​រយៈពេល ២៤​ម៉ោង​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់