• 2020-10-12 09:38:31
  • ព័ត៌មាន

ស្ដេចញ៉ាំយប់! សុភ័ក្ដ្រ កុសមា ចាប់ផ្ដើមស្រកគីឡូហើយ ក្រោយមានអ្នកជំនិតនៅពីក្រោយ

  • 2020-10-12 09:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​ជា​ពិធី​ការិនី សុភ័ក្ដ្រ កុសមា ដែល​ហៅ​ខ្លួន​ឯង​ថា​ជា"ស្ដេច​ញ៉ាំ​យប់" បាន​អួត​គេឯង​ថា ពេល​នេះ​នាង​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ក្នុង​ការ​សម្រក​ទម្ងន់ ក្រោយ​ពីហ្វឹកហាត់ និង​តម​អាហារ​ពេល​យប់​បាន​ជាង១​ខែ ពោល​គឺ​ចាប់​ផ្ដើម​អនុវត្ដតាំង​ពី​ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០២០ មកដល់បច្ចុប្បន្ន។

កុសមា បាន​ទម្លាយ​រឿង​សម្រក​ទម្ងន់​នេះ​តាម​រយៈ​បណ្ដាញ​សង្គម​ Instagram កាលពីថ្ងៃម្សិលមិញ​ថា រយៈ​ពេល​១​ខែ នៃ​ការ​ហាត់ប្រាណ​ត្រឹម​តែ​១៦​ថ្ងៃ ឬ​១​សប្ដាហ៍​ហាត់​តែ​៤​ថ្ងៃ ជាមួយ​នឹង​ការ​តម​អាហារ ឃើញ​ថា​គីឡូ​ចាប់​ផ្ដើម​ស្រក​ចុះ​មិន​ខក​បំណង​ឡើយ។ កន្លង​ទៅ នាងមិន​ព្រម​ហាត់​ គឺ​ដោយសារ​តែ​ពេល​ហាត់​ម្ដងៗ នាង​ចេះ​តែ​ឈឺ​ក្បាល វិល​មុខ និង​រកកល់​ក្អួត ប៉ុន្តែ​ដល់​ពេល​ទទួល​បាន​លទ្ធផល​លឿន​ដូច្នេះ​នាង​ថា​ត្រូវ​តែ​ជម្នះ​វាឲ្យបាន។

សុភ័ក្ដ្រ កុសម៉ា៖”តិច​ថា​រាង​អូន​អ្នក​ប្រមឹក​អី​ទៅ មិនមែន​ទេ​ចា គឺ​ស្ដេច​ហូប​យប់។ មើល​បាន​ហាម​សើច​ក្បាល​ពោះ​គេ”។

តារា​ចម្រៀង​មាឌ​ដំបង និង​មានក្បាលពោះ កុសមា មិន​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នាង​មាន​ទម្ងន់​ប៉ុន្មាន​គីឡូ​ក្រាម ហើយ​បាន​ស្រក​ទម្ងន់​ពី​ប៉ុន្មាន​មក​ប៉ុន្មាន​គីឡូក្រាម​ ក្រោយពេលហាត់នោះ​ទេ។ ​នាង​គ្រាន់តែបង្ហើប​ថា ​អ្នក​នៅ​ពី​ក្រោយ​ភាពជោគជ័យនេះ គឺមានគ្រូម្នាក់ដែលជួយ​បង្ហាត់​ ​និង​លើក​ទឹកចិត្ដដល់នាង ដែល​នាង​ហៅ​លោក​គ្រូនោះថា"Dumbbell_sa “។ នាងថា លោកគ្រូ​តែងតែ​បង្ហាត់នាង​ដោយ​បេះដូង ប្រាប់ពី​គន្លឹះ​ល្អៗ ​ហើយ​លោក​គ្រូ​មាន​ទឹកចិត្ដ​ទូលាយ ដោយ​មិន​ចេះខឹង​នាង បើ​ទោះ​បី​ជា​នាង​ដូរ​ម៉ោង​ហ្វឹកហាត់​ច្រើន​ដង​ក៏​ដោយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី