• 2020-10-19 09:20:45
  • ព័ត៌មាន

អាថ៌កំបាំងកប់យ៉ាងជ្រៅ របស់ ឌី សូនិត្តា ជិត​ធ្លាយហើយ!

  • 2020-10-19 09:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

តារា​សម្ដែង ឌី សូនិត្ដា ហៅ​កាដុង ប្រកាស​ថា​នាង​នឹង​ចេញ​វីដេអូ Live មួយ​នៅ​ថ្ងៃទី២០ ខែ​តុលា ឆ្នាំ​២០២០ និយាយ​ពី​រឿង​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​មួយ​ដែល​នាង​ជឿ​ថា​ពេល​បញ្ចេញ​ទៅ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំងដល់​សាធារណជន ជា​ពិសេស​អ្នក​គាំទ្រ​នាង ។

តារា​សម្ដែង​រូប​នេះ បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​មុន​នេះ​ថា ឆ្លងកាត់​អាជីព​សម្ដែង​ជាង​១២​ឆ្នាំ រូបនាង​បាន​ប្រឹងប្រែង​ធ្វើ​តួនាទី​ខ្លួន​ឯង​ពោរពេញ​ទៅ​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ជា​គំរូ​គេ​មួយ​រូប ហើយ​រូប​នាង​មិន​ធ្លាប់​មាន​រឿង​អាស្រូវ​សូម្បី​តែ​ម្ដង។

ឌី សូនិត្ដា ៖"ពេល​បាន​ដឹង...ច្បាស់​ជា​មាន​បងប្អូន​ខ្លះ​ជេរ​ខ្ញុំ និង​ខ្លះ​ជួយ​អបអរ ប៉ុន្តែ​ដល់​ដំណាក់​កាល​នេះ​ហើយ​នាង​ខ្ញុំ​ក៏​បាន​បង្រៀន​ខ្លួន​ឯង​ឲ្យ​រៀន​ទទួល​យក​ហើយ​នូវ​ប្រតិកម្ម​របស់​បង​ប្អូន​មិន​ថា​អាក្រក់ ឬ​ល្អ ព្រោះ​វា​ជា​ធាតុ​ពិត​មិន​អាច​គេចវេះ​បាន"។

ឌី សូនិត្ដា ដែល​ប្រាប់​គេ​ឯង​ថា​នាង​ជា​ក្មេង​កំព្រា​ឪពុក ហើយ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ បាន​ប្រឹងប្រែង​តស៊ូ​រហូត​ទម្រាំ​មាន​ថ្ងៃ​នេះ។ នាង​សូម​ឲ្យ​សាធារណៈ​ជន​បន្ដ​ទុក​នាង​ក្នុង​កែវភ្នែក និង​សូម​ចាត់​ទុក​នាង​ជា​មនុស្ស​ស្រី​រឹងមាំ​រហូត ព្រោះ​នាង​យល់​ថា ពេល​បញ្ចេញ​រឿង​អាថ៌កំបាង​នេះ​ទៅ នឹង​មាន​អ្នក​គាំទ្រ​ខ្លះ​ពេបជ្រាយ ឬ​ជេរ​ប្រមាថ​នាង ប៉ុន្តែ​អ្នកខ្លះក៏​គាំទ្រ​ មាន​ចិត្ត​អាណិតអាសូរ ចូល​រួម​ត្រេកអរនាង ព្រមទាំង​ពេញ​ចិត្ត​នូវអ្វីដែលនាងធ្វើ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់