- 2020-10-22 07:50:53
- ចម្រៀង
មើលត្រឹម MV មិនអស់ចិត្ត ប្រិយមិត្តចង់ឲ្យ Town ធ្វើបទ ហាជី មួយនេះទៅជាភាពយន្តពេញលេញថែមទៀត
- 2020-10-22 07:50:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលត្រឹម MV មិនអស់ចិត្ត ប្រិយមិត្តចង់ឲ្យ Town ធ្វើបទ ហាជី មួយនេះទៅជាភាពយន្តពេញលេញថែមទៀត
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួន បានបង្ហាញពីទឹកចិត្តរបស់ពួកគេ ក្រោយបានទស្សនាសាច់រឿងវីដេអូចម្រៀងមួយបទរបស់ ម៉ៅ ហាជី មួយបទ ដោយពួកគេចង់ឲ្យផលិតកម្ម Town បន្តធ្វើសាច់រឿងនេះ ទៅជាភាពយន្តពេញលេញមួយរឿង។
វីដេអូចម្រៀងរបស់តារាចម្រៀងមកពីខេត្តបាត់ដំបង មានចំណងជើងថា "នាងអើយ" ទើបចេញផ្សាយនៅលើឆាណែល យូធូប របស់ថោន កាលពីពាក់កណ្ដាលខែមុន ហើយនេះ គឺជាវីដេអូចម្រៀងសាច់រឿងមួយទៀតរបស់ផលិតកម្មចាស់វស្សាមួយនេះ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្អតាមរយៈវីដេអូចម្រៀងប្រភេទសាច់រឿងជាច្រើនរួចមកហើយ។
វីដេអូចម្រៀងដែលមានរយៈពេលជិត១០នាទីនេះ គឺលើកពីទិដ្ឋភាពសង្គមខ្មែរពីអតីតកាលដែលមានការបែងចែកវណ្ណៈ។ ដោយឡែកខ្លឹមសារ គឺបរិយាយពីការចំណងស្នេហ៍របស់កំលោះ ក្រមុំមួយគូដែលមានឋានៈខុសគ្នាឆ្ងាយ។ បែបនេះហើយ ទើបនាំឲ្យចំណងស្នេហ៍របស់ពួកគេជួបប្រឈមនឹងបញ្ហាជាច្រើន កើតពីការរារាំងរបស់ឪពុកម្ដាយខាងប្រុស ដែលមិនចង់ឲ្យកូនប្រុសរបស់ខ្លួន ទៅជួបប្រសព្វជាមួយនារីស្ថិតក្នុងអំបូរអ្នកបម្រើ។
ប្រិយមិត្តបានសរសើរចំៗលើវីដេអូចម្រៀងខាងលើ ក្នុងនោះខ្លះសរសើរពីបទភ្លេង ពីរោះលន្លង់លន្លោច ទាក់ចិត្ត។ អ្នកខ្លះទៀតសរសេរលើការថត និងលើកសរសើរពីសាច់រឿងជាដើម ថាធ្វើបានល្អឥតខ្ចោះ។ ពួកគេលើកឡើងថា ថោន មានទឹកដីល្អ ក្នុងការផលិតវីដេអូចម្រៀងសាច់រឿង។ ដូច្នេះហើយ ពួកគេថា ល្អណាស់ប្រសិនបើពួកគេធ្វើសាច់រឿងក្នុងវីដេអូចម្រៀងខាងលើ ទៅជាសាច់រឿងភាពយន្តពេញលេញមួយថែមទៀតនោះ។
យ៉ាងណា គេមិនដឹងថា ការចង់បាននេះអាចទៅរួច ឬមិនរួចនោះទេ ព្រោះថា ការផលិតភាពយន្តមួយរឿង មិនមែនជាការងាយឡើយ ត្រូវការចំណាយពេលវេលា កម្លាំង និងធនធានយ៉ាងច្រើន។ អីចឹងហើយ កុំទាន់គិតរឿងនោះ ឥឡូវមកទស្សនាវីដេអូចម្រៀង "នាងអើយ" របស់លោក ម៉ៅ ហាជី នេះទាំងអស់គ្នាសិន៖