• 2020-10-28 02:49:03
  • ស្ទីលតារា

ព្រីម លីហ្សា​ បន្ត​លេង fashion បែប​សិចស៊ី ប្លែកពីតារា​ដទៃ!

  • 2020-10-28 02:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម លីហ្សា ដែលជាតារាសម្ដែងល្បីខាង​លេង​ Fashion ជាងគេ​នោះ បាន​​​បន្ត​បង្ហោះរូបភាព​ស្អាតៗ ជូនអ្នកគាំទ្រ​របស់ខ្លួន​នៅ​​លើ​បណ្ដាញសង្គម ស្ទើរជា​រៀងរាល់ថ្ងៃ អមដោយ​ Caption ប្លែកៗ ទាក់ទង​នឹង​ភាព​រឹងមាំរបស់ស្រ្ដី និងគុណតម្លៃនៃ​ Fashion។

ម្ចាស់​​ពាន​​​​​ប្រជាប្រិយភាព​​​ នៃកម្មវិធី​អាណាចក្រតារា ​ឆ្នាំ​២០១៣ រូបនេះ ធ្លាប់បាន​បញ្ជាក់ថា រាល់​រូបភាព​ដែលខ្លួនបង្ហោះ​ជូន​អ្នកគាំទ្រ​ គឺ​សុទ្ធ​សឹង​តែ​បង្ហាញ​ពី​ឈុត​សម្លៀកបំពាក់​​​ប្លែក​ភ្នែក ដែលផុស​ចេញ​ពី​ការ​ស្រមើស្រមៃ និងគំនិតផ្ទាល់ខ្លួនរបស់នាង ក្នុងន័យ​រួមចំណែក​ឲ្យ​វិស័យ Fashion នៅ​កម្ពុជា កាន់តែមាន​ភាព​រីកចម្រើន។

លីហ្សា ក៏បានបកស្រាយដែរថា រូបភាពរបស់នាង មិនមែន​បង្ហាញពីភាពសិចស៊ីនោះទេ ប៉ុន្តែជា​ការ​បង្ហាញពី fashion ផ្ទាល់ខ្លួនរបស់នាង តាមរយៈ​ការ​រៀបចំ​ឈុតសម្លៀកបំពាក់ឲ្យ​មើលទៅមានភាពស្រស់ស្អាត និងមានភាពប្លែកភ្នែកខ្លាំង ដែលជារឿងដ៏ពិបាក​មួយ។

លីហ្សា ត្រូវបានគេចាត់ទុកថា​ជា​តារា​ស៊ីវិល័យ​មួយរូប ដែល​ហ៊ាន​ចំណាយ​ប្រាក់​​លើ​សម្ភារៈ​ថ្លៃៗ មិន​ចាញ់​តារា​ល្បី​បរទេសឡើយ​។ បើនិយាយពីអាជីពសិល្បៈ លីហ្សា ធ្លាប់​រៀន​នៅ​សាលាភូមិន្ទ​វិចិត្រសិល្បៈ ពីឆ្នាំ២៩៩៤ ដល់ ២០០៥ មុន​ចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅដើមឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ តារាវ័យ ២៧ឆ្នាំ ក៏បានប្រឡូក​ចូល​វិស័យ Fashion មួយទៀត រហូត​សព្វថ្ងៃ។

ចង់ដឹង Style ថ្មី​របស់លីហ្សា ស្រស់ស្អាត​យ៉ាងណានោះ សូមទស្សនា​រូបភាពច្រើនទៀត​ពី Instagram របស់នាង ខាងក្រោមនេះ៖

មតិយោបល់
អត្ថបទពេញនិយម