• 2020-11-04 08:31:12
  • ស្ទីលតារា

ពិត​មិន​ដែល​ឃើញ​មែន កែវ សុបញ្ញា សិចស៊ី​បង្ហាញ​គល់​ដើមទ្រូង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លាន់​មាត់

  • 2020-11-04 08:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី ០៤ វិច្ឆិកា នេះ តារា​ចម្រៀង​ផលិតកម្ម We Production កែវ សុបញ្ញា បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​បើក​ភ្នែក​ធំ​ៗ ក្រោយ​នាង​បាន​បញ្ចេញ​រូប​ភាព​សិចស៊ី​វាល​ដើមទ្រូង​កម្រ​ឃើញ។

រូប​ភាព ២សន្លឹក​របស់ សុបញ្ញា ពេល​ដែល​នាង​កំពុង​នៅ​ក្នុង​អាង​ទឹក ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​តារា​ស្រី​ផ្ទាល់ ដោយ​បាន និង​កំពុង​ឆក់​យក​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ធម្មតា។ រូបភាព​នោះ គេ​មើល​ឃើញ​ថា កែវ សុបញ្ញា បាន​ពាក់​អាវ​វាល​ចំហ​ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួន មើល​ទៅ​សិចស៊ី និង​មាន​មន្តស្នេហ៍ ហើយ​មិត្តភ័ក្តិ និង​ប្រិយមិត្ត​របស់​នាង​បាន​លាន់​មាត់​ថា នេះ​ជា​រូបភាព​ទី​១​ហើយ​ដែល​ពួក​គេ​បាន​ឃើញ​ថា តារា​ស្រី​សិចស៊ី​បែប​នេះ។

ទោះ​យ៉ាង​ណា ក្នុង​ចំណោម​នោះ គេ​មិន​ឃើញ​មាន​ការ​វាយ​ប្រហារ​ណា​មួយ ដោយ​សារ​តែ​នាង​បញ្ចេញ​រូបភាព​សិល្បៈសិចស៊ី​ជា​លើក​ទី​១​នោះ​ទេ។ ប៉ុន្តែ​សារ​របស់​ប្រិយមិត្ត​ទាំង​អស់ សុទ្ធ​តែ​ពោល​សរសើរ​តារា​ស្រី ក្នុង​ន័យ​ដូច​ៗ​គ្នា​ថា សុបញ្ញា ពិត​ជា​ស្រស់​ស្អាត​ណាស់ ពេល​រំលេច​ឈុត​បែប​នេះ ពោល​គឺ មិន​សិចស៊ី​ជ្រុល ក៏​មិន​សុភាព​ពេក។ "ចុម..ទើបតែឃើញ សិចសុីលើកទី១ហើយ!!” "ទើបតែឃើញអូនសិចសុី ស្អាត​ម៉េស" ជា​ដើម។ សុទ្ធ​សារ​របស់​ប្រិយមិត្ត ភ្ញាក់​ផ្អើល និង​លើក​សរសើរ​ម្ចាស់​រូប​ភាព។

តោះ...ទស្សនា​សម្រស់ កែវ សុបញ្ញា ទាំង​អស់​គ្នា!

រូបភាព៖ ហ្វេសប៊ុក សុបញ្ញា

អត្ថបទ៖ ទារិកា

មតិយោបល់