• 2020-12-10 05:30:00
  • ព័ត៌មាន

BLACKPINK ឆ្លើយយ៉ាងណាពេលគេហៅក្រុមថា “The Biggest Girl Group In The World”?

  • 2020-12-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​ដ៏​មាន​ឥទ្ធិពល​ប្រចាំ K-Pop គឺ​ BLACKPINK បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​នាពេល​កន្លងមក​នេះ​ ចាប់តាំងពី​ពួកគេ​បាន​ចេញ​មុខ​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ ២០១៦។ ប៉ុន្តែ​បើ​គិត​ចាប់ពី​ពេល​ពួកគេ​ Comeback ជា​លើក​ចុង​ក្រោយ​នៅឆ្នាំ ២០២០​នេះ​ ក្រុម​បាន​បង្កើត​ប្រវត្តិសាស្ត្រ​អស្ចារ្យ​ជា​ច្រើន រហូត​មាន​ឈ្មោះ​ក្លាយ​ជាក្រុម​ចម្រៀង​នារី​កូរ៉េ​ដំបូង​ដែល​មាន​មុខ​លើ​តំណែង​កំពូល​ប្រចាំតារាង​ Billoard Artist 100។

ដោយសារ​តែ​ល្បី​ខ្លាំង​បែប​នេះ​ហើយ​បាន​ជា​ BLACKPINK ត្រូវ​ទទួល​ងារ​ថា​ជា​ «The Biggest Girl Group In The World ហើយ​ថ្មីៗ​ពួកគេ​ក៏​បាន​ផ្ដល់​បទសម្ភាស​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​ទទួល​បាន​ជាមួយ​នឹង​ Hugh McIntyre របស់​ទស្សនាវដ្ដី​ Forbes ដែរ។

ក្រុម​ការងារ​បាន​សួរ​ថា៖ «ខ្ញុំ​តែងសំដៅ​ដល់​ BLACKPINK ជា​ក្រុម​នារី​ធំ​ជាងគេ​ក្នង​ពិភពលោក។ តើ​ងារ​នេះ​អ្នក​ពេញ​ចិត្តទេ? ហើយអ្នកគិត​ថា​វា​គួរ​ឲ្យខ្លាច​ទេ? និង​គិត​យ៉ាង​ណា​ដែរ​ពេល​បាន​ងារ​នេះ?»

Jennie បាន​និយាយ​ថា៖ «ដំបូង​ ពួកយើង​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់ដែល​បាន​ទទួល​ងារ​ថា​ជា​ក្រុមនារី​ធំ​ជាង​គេ​ ព្រោះ​ក៏​ចាប់​ផ្ដើម​ចង់​បាន​បែប​នេះ​ដែរ»។

បន្ថែម​ពី​លើ​នោះ​ Jennie ដែល​ជា​អ្នក​ឆ្លើយ​តំណាង​ក្រុម​បាន​លើក​ឡើង​ថា​ ក្រុម​ហាក់ដូចជា​មាន​សម្ពាធ​បន្តិច ក៏ដូចជា​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ជាង​មុន​ទៀត ព្រោះ​ឈ្មោះ​នេះ​មាន​តម្លៃ​ធំធេង​ណាស់ និង​កើត​ចេញ​ពី​ការ​គាំទ្រ​ ការ​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​ដែល​ផ្ដល់​ឲ្យពួកគេ។ ក្រុម​សន្យា​នឹង​បន្ត​បង្ហាញ​ភាព​អស្ចារ្យ​ដល់អ្នក​គាំទ្រ។ មួយ​វិញ​ទៀត​ ពួកគេ​ក៏​សប្បាយ​ចិត្ត​ខ្លាំង​ដែរ​ សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​មនុស្ស​ទូទាំង​ពិភពលោកយល់​ពីពួកគេ ហើយ​វា​ពិត​ជា​ផ្ដល់នូវ​កម្លាំង​ចិត្តធំ​ណាស់​ដល់អ្នក​ទាំង ៤៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី