• 2020-12-23 09:12:01
  • ព័ត៌មាន

ត្រៀម​ៗ “ធីតា​ឯក​សង្ក្រាន្ត” ត្រូវ​បើក​ ​ជ្រើសរើស​ទៀត​ហើយ ថែម​ទាំង​មានរង្វាន់​ធំ​ផង!

  • 2020-12-23 09:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំឆ្លូវខាងមុខនេះ ហើយក៏ដូចជាជួយលើកស្ទួយកម្ពស់នូវវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងកាន់តែទូលំទូលាយថែមទៀតនោះ ក្រុមហ៊ុន Fun Entertainmentបានរៀបចំនូវព្រឹតិ្តការណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជាគឺ “ការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្ត” រដូវកាលទី២។

ផែន​ការ​នេះ ទទួល​បាន​ការគាំទ្រ និងចូលរួមសហការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា។ តាម​លក្ខខណ្ឌនៃការចូលរួមប្រកួត​គឺ បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ (និយាយភាសាខ្មែរបានល្អ) នៅលីវ​ មានអាយុ​ចាប់​ពី ​១៨ ឆ្នាំ​ដល់ ​២៥ឆ្នាំ កម្ពស់ចាប់ពី១,៦៣ ម៉ែត្រឡើងទៅ កម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាបឋមភូមិឡើងទៅ មានកាយសម្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ និងមានទំនុកចិត្តលើខ្លួនឯង។

រាល់ការដាក់ពាក្យចូលរួម បេក្ខនារីទាំងអស់អាចបំពេញពាក្យសុំចូលរួម ដោយធ្វើការចុះឈ្មោះOnline តាមរយៈផេកហ្វ៊េកប៊ុកផ្លូវការរបស់ FUN Entertainment ដោយភ្ជាប់មកជាមួយនូវ រូបថត ៤x៦ ចំនួន ១សន្លឹក, និងរូបថតមួយជំហរខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ១សន្លឹក,​ ឯកសារចម្លងច្បាប់ដើម សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬទុតិយភូមិ និង ឯកសារចម្លងច្បាប់ដើមអត្តសញ្ញាប័ណ្ណ ឬសំបុត្រកំណើត ហើយចុងក្រោយគឺ ធ្វើការណែនាំខ្លួនដោយថតជាវីដេអូខ្លីរយៈពេល ៣០វិនាទី ដោយពុំមានការតុបតែងមុខ។

ប្រញាប់ឡើង !! សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់រហូតដល់ ១២,០០០,០០០​ រៀល ជ័យលាភីលេខ២ ទទួលបានសាច់ប្រាក់ចំនួន ៨,០០០,០០០ រៀល និងជ័យលាភីលេខ៣ ទទួលបានសាច់ប្រាក់ចំនួន ៦,០០០,០០០ រៀល ហើយសម្រាប់បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់ពីលេខ៤ ដល់លេខ៧ ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៤០០,០០០ រៀល អមជាមួយនឹងវិញ្ញាបនបត្រដូចគ្នា។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជ័យលាភីទាំង ៧នាក់ ក៏នឹងទទួលបានឱកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្ម សម្រាប់​ចាក់ផ្សាយក្នុងទូរទស្សន៍​ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមក្នុងការដាក់ពាក់ស្នើរសុំប្រកួត សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩៩ ៥៥៩ ០៩៩/ ០៨៧ ៥៥៩ ០៩៩

មតិយោបល់
អត្ថបទថ្មី