
- 2020-12-24 03:52:05
- ស្ទីលតារា
ហាត់រាំចង្វាក់បរទេសថ្ងៃទី១ ស្រីស្អាត Jimmy ចាយរាងសិចស៊ីអស់ស្ទះ!
- 2020-12-24 03:52:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាត់រាំចង្វាក់បរទេសថ្ងៃទី១ ស្រីស្អាត Jimmy ចាយរាងសិចស៊ីអស់ស្ទះ!
ចន្លោះមិនឃើញ
ពិធីការិនីទូរទស្សន៍ កញ្ញា Jimmy បានចាយមន្តស្នេហ៍ថ្មីទៀត ក្រោយពីចេញវីដេអូឃ្លិបថ្មីមួយលើយូធូប ឃើញនាងបង្ហាញរាងសិចស៊ី រាំកាច់ចង្កេះ ល្វតល្វន់ គន់មើលទៅទាំងស្អាត ទាំងសិចស៊ី។
កញ្ញា Jimmy ត្រូវបានគេទទួលស្គាល់ថាជាតារាស្រីមួយដួងដែលមានរូបរាងសមសួនឥតខ្ចោះតាំងពីក្បាលមកដល់ចុងជើង។ ពិសេសបំផុត គឺរាងខ្ពស់ស្រឡះ ស្វែល គួរឲ្យគយគន់ ដែលគេហៅថា រាង Gold ជាប្រភេទរូបរាងល្អ កម្ររកបាន។ អំណោយផលដូច្នេះឯង ទើបគេឃើញសាមីខ្លួនថតរូបបង្ហាញរាងដ៏ល្អឯករបស់ខ្លួននៅលើបណ្ដាញសង្គមជារឿយៗ។
ហើយថ្មីនេះ តារាស្រី ក៏បានសាងភាពទាក់ទាញថ្មីទៀត តាមរយៈវីដេអូនាងរៀនរាំចង្វាក់បរទេសមួយ។ តាមរយៈវីដេអូនេះ Jimmy ប្រាប់ថា នេះគឺជាថ្ងៃទី១របស់នាង សម្រាប់ការចូលរៀនរាំចង្វាក់បរទេសមួយហៅថា "Zumba”។ Zumba គឺជាប្រភេទចង្វាក់រាំមួយប្រភេទរបស់នារី ដើម្បីទទួលបានរូបរាងកាន់តែស្អាត។ ត្បិតថា ចង្វាក់នេះ ហាក់នៅថ្មីថ្មោងនៅកម្ពុជាយើង ប៉ុន្តែពេញនិយមណាស់សម្រាប់នារីនៅបរទេស ដែលគេឃើញពួកគេជួនរាំម្នាក់ឯង ជួនរាំជាក្រុម។
សម្រាប់ពិធីការិនីទូរទស្សន៍ភីអិនអិន ទើបតែចូលរាំថ្ងៃទី១ប៉ុណ្ណោះ។ វេលានោះ Jimmy បានស្លៀកឈុតកីឡា ខោស្ព័រពណ៌ស បន្សុីគ្នានឹងអាវរឹបរាងពណ៌ខ្មៅ។ មានរូបរាងស្អាតស្រាប់ ដល់មកប្រទះចង្វាក់រាំកាច់ចង្កេះល្វតល្វៃថែមទៀត គេមើលឃើញថា ពិធីការិនីខ្ពស់ស្រឡះរូបនេះ ពិតជាសិចស៊ីទាក់ភ្នែកមែន។ តោះ...ទស្សនា Jimmy ទាំងអស់គ្នា!