• 2021-01-20 03:49:06
  • ចម្រៀង

តែ​មួយ​ភ្លែត​សោះ បទ​ដ៏​ល្បី​បង​ប្អូន នាយ​គ្រឿន-ពែកមី កន្លង​ហួស​ជិត ១០​ឆ្នាំ​បាត់!

  • 2021-01-20 03:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បក​ទៅ​អតីតកាល បង​ប្អូន​តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយរៀង នាយ​គ្រឿន-ពែកមី បាន​អង្រួន​សិល្បៈ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់ មិន​ថា​តែ​កំប្លែង សម្ដែង​រឿង ច្រៀង​ការ និង​សូម្បី​សិល្បៈ​ចម្រៀង​ប្រជាប្រិយ និង​សម័យ ដែល​កាល​ពី​ប្រមាណ​ជិត ១០​ឆ្នាំ​មុន មាន​ចម្រៀង​ពួក​នាយ​មួយ​បទ​ផ្ទុះ​ខ្លាំង​មែន​ទែន។

នោះ​គឺ​បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយ សម្រាប់​រាំ​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ធំ​ៗជួប​ជុំ​បង​ប្អូន​ដូច​ជា បុណ្យ​ភ្ជុំ​បិណ្ឌ និង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។ "ឲ្យ​ប្រពន្ធ​ស៊ី​សៀង ឲ្យ​នាង​ស៊ី​ស៊ុប" គឺ​ជា​បទ​ចម្រៀង​ដ៏​ល្បី​របស់ នាយ​ពែកមី ចេញ​ក្នុង​ផលិតកម្ម​ថោន​កាល​ពី​ឆ្នាំ ២០១៣ គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល ៧ឆ្នាំ​ទៅ​ហើយ ក្រោយ​ភ្លេច​ខ្លួន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។

បទ​ចម្រៀង​ មាន​បទ​ភ្លេង​រសជាតិ​ប្លែក សប្បាយ​ៗ ការ​សម្ដែង​របស់​បង​ប្អូន​នាយ​គ្រឿន ពែកមី បូក​ជាមួយ​នាយ​ក្រូច ឆ្លុះ​បង្ហាញ​ពី​សកម្មភាព​ខ្លះ​ៗ​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ភូមិ​នានា។ ជា​លទ្ធផល ដែល​​ចេញ​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នោះ និង​បាន​កញ្ឆក់​យក​ការ​គាំទ្រ​យ៉ាង​ច្រើន ដែល​នៅ​ទី​កន្លែង​ប្រជុំ​គ្នា​ជា​ច្រើន​ក្នុង​វេលា​បុណ្យ​ប្រពៃណី​ជាតិ​នេះ គេ​លឺ​ចាក់​បទ​មួយ​នេះ ស្ទើរ​គ្រប់​កន្លែង។

តោះ រំលឹក​អនុស្សាវរីយ ទាំង​អស់​គ្នា​តិច កុំ​ឲ្យ​ស្មុគ​នឹង​ការងារ​ពេក!

អត្ថបទ៖ ទារិកា

មតិយោបល់