• 2021-01-26 07:50:00
  • ព័ត៌មាន

បើជាហ្វេនរបស់ Zhao Liying មិនគួររំលងរឿងពិត​ទាំង​ ១០យ៉ាងនេះ​ដាច់ខាត

  • 2021-01-26 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញមុខ​លើ​វិស័យ​សិល្បៈ​រយៈពេល​ជាយូរ​មក​ហើយ​ គិត​តាំង​ពី​ឆ្នាំ ២០០៦​មក​ Zhao Liying ពិត​ជា​បាន​សាង​កេរ្តិ៍ឈ្មោះ​ហក់​ខ្ពស់​យ៉ាង​ខ្លាំងគួរ​ឲ្យ​កត់សម្គាល់។

ទោះ​បី​ក្រោយ​ពេល​រៀបការ​ជាមួយ​នឹង​តារាសម្ដែង​ Feng Shaofeng កាល​ពី​ឆ្នាំ ២០១៨​ និង​មាន​កូន​១ហើយ​ក្ដី ក៏ប្រជាប្រិយភាព​របស់​នាង​នៅ​មាន​ស្ថិតស្ថេរមិន​ប្រែ​សោះឡើង ហើយ​តែង​ជា​តួ​ឯក​ស្រី​សំណព្វចិត្ត​របស់​មហាជន​ជានិច្ច។

មាន​រឿងជា​ច្រើន​ដែល​គ្រប់គ្នា ជាពិសេស​អ្នក​គាំទ្របាន​ដឹង​ពី​ព័ត៌មានសិល្បៈ​របស់​ Zhao Liying។ ចុះ​ងាក​ចេញ​ពី​នេះ​ តើ​នៅ​មាន​រឿង​អ្វី​ទៀត​ដែល​អ្នក​មិនបាន​ដឹង?

១. Zhao Liying កើតនៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨៧ ក្នុងក្រុង Langfang ខេត្ត Hebei ប្រទេសចិន។ នាង​មាន​កម្ពស់​ ១៦៥សង់ទីម៉ែត្រ និងមានឈាម​ប្រភេទ A។ នាងកើតក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​ប៉ូលីស និង​ម្ដាយ​ជា​អ្នក់លក់ដូរ។

២. នាង​បាន​រៀបការជាមួយ​នឹងតារាសម្ដែង​ Feng Shaofeng តាំង​ពីឆ្នាំ ២០១៨ និង​មាន​កូន​ប្រុសម្នាក់ជាមួយ​គ្នា​នៅ​ឆ្នាំ២០១៩។

៣. ផ្នែក​ការសិក្សា​ Liying ចាប់យកជំនាញ​នារីអាកាសចរណ៍ នៅ​សាលា Langfang Electronic Information Engineering School។

៤. នាង​ជា​នារី​ម្នាក់​ដែល​មក​ពី គ្រួសារ​ដែល​រស់នៅ​ជនបទ ហើយ​ដោយសារបទពិសោសធន៍​ជីវិត​នៅជនបទ​នេះ​ហើយ​ ទើបធ្វើ​ឲ្យ​នាង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​រឹងមាំ មាន​មហិច្ឆិតាខ្ពស់ និង​ពូកែតស៊ូខ្លាំង​បំផុត។

៥. កាលពីតូច​ Liying ចូលចិត្ត​អង្គុយ​មើល​គេ​សម្ដែង​ ហើយ​តែង​សុបិនចង់​ក្លាយ​ជា​តារាសម្ដែង​នៅ​ថ្ងៃ​ណាមួយ។

៦. បើនិយាយ​ពី​ល្បែងលេង​វិញ​ នាង​ចូល​ចិត្ត​លេងបុកប៊ីយែរ និង​ហាត់ Fitness។ ឯហ្គេមវិញ​ ក៏នាង​ចូលចិត្ត​ចំណាយពេល​លេង​ដែរ បើទំនេរពីការងារ នោះគឺ​ហ្គេមអនឡាញ។

៨. ក្រៅពីមានស​ម្រស់ស្រស់ស្អាត​ និង​ពូកែ​ក្នុង​វិស័យ​សិល្បៈ Liying ក៏ពូកែ​លេខ ១​ខាង​ធ្វើ​ម្ហូបដែរ ហើយ​ម្ហូប​ដែល​នាង​ជំនាញ​ខ្លាំង​នោះ​គឺ ខសាច់មាន់​បែប​ចិន។

៩. តារាស្រី​រូប​នេះ​ជា​មនុស្ស​ស្រឡាញ់​សត្វ​ណាស់ ជាពិសេស ឆ្កែ និង​ឆ្មា។

១០. ក្នុង​ឆ្នាំ ២០១៦ Zhao Liying ត្រូវ​បាន​ទទួលងារ​ថា​ជា​ ទូតសុឆន្ទៈ​ប្រចាំខេត្ត Hebei ខេត្តកំណើត​របស់​នាង​ផ្ទាល់។ នៅ​ឆ្នាំ​ដដែល​ នាង​បាន​ក្លាយជា​អគ្គនាយិការង​របស់​ក្រុមហ៊ុន​​ Yi Xia Techonology។ ឈាន​ចូល​ខែ ឧសភា ដល់​ឆ្នាំ ២០១៧ រូបក្រមួន​របស់​នាង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ Madame Tussauds Beijing។ ឆ្នាំ ២០១៧​ដដែល​ តារា​ស្រី​ត្រកូល Zhao ក៏​បាន​ក្លាយជា​ទូតសុឆន្ទៈ​របស់​ Brand ដ៏ល្បី​ Dior ក្នុងប្រទេស​ចិន៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី