• 2021-02-02 04:40:17
  • ស្ទីលតារា

ដឹង​ហើយ! កន្លែង​ដ៏​មនោរម្យ​បំផុត អេនឌី ទៅដល់ តាម​ពិត​គឺ​នៅ​ប្រទេស​យើង​ទេ!

  • 2021-02-02 04:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី ដែល​តែង​តែ​បង្ហោះ​រូបភាព​ដើរ​លេង​កន្លែង​កម្សាន្ត​នានា​នោះ ប្រមាណ​១សប្ដាហ៍​មុន បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ទៅ​លើ​កន្លែង​កម្សាន្ត​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង មើល​ហើយ​មនោរម្យ​ក្រៃលែង ប៉ុន្តែ​ភ្លាម​ៗ គេ​មិន​ដឹង​ថា ទី​នោះ​ជា​កន្លែង​ណា​នោះ​ទេ។

រូបភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ជា​រូបភាព​លោក អេនឌី បាន​ស្លៀកពាក់​ឈុត​ពណ៌ ហើយ​ដាក់​ខ្លួន​សម្រាក​លំហែ នៅ​លើ​ផ្ទាំង​ថ្ម គយ​គន់​ទេសភាព​ថ្ងៃ​រះ​ដ៏​ស្រស់​បំព្រង ដែល​ជា​ទិដ្ឋភាព​កម្រ​ជួប​ប្រទះ​មួយ មើល​ទៅ​ពិត​ជា​មនោរម្យ​ក្រៃលែង។ គ្រាន់​តែ​ស៊េរី​រូបភាព​របស់​តារា​ប្រុស​ខាង​លើ​ចេញ​លើ​បណ្ដាញ​សង្គម​ភ្លាម ប្រិយមិត្ត​ជា​ច្រើន​បាន​ចាប់​អារម្មណ៍ ហើយ​ចូល​ទៅ​សាកសួរ​ចង់​ដឹង​ពី​ទីតាំង ប៉ុន្តែ​ភ្លាម​ៗ មិន​មាន​ចម្លើយ​តប​នោះ​ទេ។

ជាមួយ​គ្នា​ដែរ ប្រិយមិត្ត មិន​តិច​ទេ សង្ស័យ​ថា ជា​កន្លែង​ណា​មួយ​ស្ថិត​នៅ​ក្នុង​ប្រទេស​ជិតខាង​យើង ពិសេស​ថៃ ព្រោះ​គេ​ដឹង​ថា​ប្រទេស​មួយ​នេះ មាន​កន្លែង​កម្សាន្ត​មាន​ទេសភាព​ស្រដៀងៗ​នេះ​ច្រើន ផ្សំ​នឹង​គេ​ដឹង​ទៀត​ថា លោក អេនឌី និយម​ដើរ​កម្សាន្ត​ទៅ​ប្រទេស​នេះ​ញឹកញាប់​ផង ទាំង​ការ​ដើរ​កម្សាន្ត ឬ​ក៏​ទៅ​ទិញ​ឥវ៉ាន់​ផ្សេង​ៗ។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈ Sabay អេនឌី បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ទីតាំង​ដែល​មាន​ក្នុង​រូបភាព​នោះ គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​តែ​ម្ដង មិន​មែន​នៅ​ប្រទេស​ណា​នោះ​ទេ។ នោះ​គឺ​រមណីយដ្ឋាន​ភ្នំបូកគោ ស្ថិត​នៅ​ខេត្ត​កំពត​យើង​នោះ​ឯង ដែល​លោក​បាន​ទៅ​ដើរ​កម្សាន្ត​លក្ខណៈ​ឯកជន កាល​ពី​ពេល​ថ្មី​ៗ​នេះ។ "ក្នុង​ស្រុក​យើង​តើ​បង គឺ​បូកគោ​យើង​ហ្នឹង!”។ អេនឌី ថ្លែង។

ទិដ្ឋភាព​ដែល​លោក អេនឌី ផ្ដិត​យក​មក គេ​មើល​ឃើញ​ថា ពិត​ជា​ល្អ​ប្រណិត កម្រ​ប្រទះ ឆក់​ទាំង​ភ្នែក ទាញ​ទាំង​អារម្មណ៍ ឃើញ​ហើយ ចង់​ហោះ​ទៅ​លេង​កម្សាន្ត​តែ​ម្ដង។ តោះ...ទស្សនា និង​កម្សាន្ត​អារម្មណ៍​ទាំង​អស់​គ្នា៖

រូបភាព៖ ហ្វេសប៊ុក អេនឌី

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម