- 2021-02-22 08:32:30
- ព័ត៌មាន
តូចចិត្តពេករឿងគេថានាងធាត់ ហើយខ្មៅ កុសុម៉ា ព្យាយាមសម្រករហូតជោគជ័យ
- 2021-02-22 08:32:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តូចចិត្តពេករឿងគេថានាងធាត់ ហើយខ្មៅ កុសុម៉ា ព្យាយាមសម្រករហូតជោគជ័យ
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះពិធីការនីពូកែវោហាស័ព្ទកញ្ញា សុភ័ក្រ កុសុម៉ា ហាក់ឡើងទម្ងន់ខ្លាំងជាងមុន ធ្វើឱ្យរូបរាងរបស់នាងប្រែប្រួលមានសាច់ទ្រលុកទ្រលន់ ទាំងមុខ ដើមដៃនិងផ្លូវប្រែជាធំ។ ដែលជាហេតុ ធ្វើឱ្យតារាស្រីរូបនេះតូចចិត្តខ្លាំងព្រោះរកពាក្យសម្ដីមិនសមរម្យលើរូបនាង។
កុសុម៉ា បង្ហាញអារម្មណ៍ក្រៀមក្រំស្រពោនចិត្ត ពេលដែលនាងត្រូវបានមនុស្សជុំវិញខ្លួនមួយចំនួនពោលពាក្យ មិនល្អរូបនាងថា ”ឥឡូធាត់ម្ល៉េះ ធាត់បែបនេះអាក្រក់ណាស់ហើយខ្មៅទៀត”។ កុសុម៉ា បានត្រឹមតែអន់ ចិត្តប៉ុន្តែតារាស្រីសម្បុរស្រអែមរូបនេះ មិនខឹងនោះទេនាងបែរជាយកឈ្នះក្នុងការសម្រក ខំប្រឹងតម អាហារ ព្យាយាមឆ្លៀតពេលទៅហាត់ រហូតដល់ស្រកបានជោគជ័យ។ ហើយតារាស្រីរូបនេះបាន បោះពាក្យថា ”បើមិនមានអ្នកថាឱ្យទេ ប្រហែលខ្ញុំ៦០គីឡូហើយ មានតែខ្លួនឯងទេសម្រចគោលបំណងខ្លួនឯងបាន គ្មានការជោគជ័យណាបានដោយស្រួលទេ”។
ហើយបច្ចុប្បន្ននេះ កុសុម៉ា បានត្រឡប់មករូបរាងស្រស់ស្អាតដៃជើងតូចល្មមដូចដើមវិញហើយ ហើយទទួលបានលទ្ធផលជោគជ័យបែបនេះ ក៏ដោយសារតែខំប្រឹង ព្យាយាមអត់ធ្មត់ និងជំនះលើខ្លួន ឯង៕