• 2021-02-24 06:58:52
  • ព័ត៌មាន

ប៉ែន ស្រីពេជ្រ ជាសិល្បៈការនីដំបូងគេស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

  • 2021-02-24 06:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង ប៉ែន ស្រីពេជ្រ ពិធីការនីប្រចាំទូរទស្សន៍ហង្សមាស ដោយថ្មីៗនេះទើបលេចមុខចូលរួមចាក់វាំង សាំងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជាបន្តបន្ទាប់ពីសិល្បៈករមួយចំនួន។

អាចនិយាយបានថាពិធីរនី ប៉ែន ស្រីពេជ្រ ជាសិល្បៈការនីដំបូងគេដែលទទួលចាក់វ៉ាក់សាំងប្រ យុទ្ធប្រ ឆាំងជម្ងឺកូវីដ-១៩ ដែលកន្លងមកលេចមុខសិល្បៈករដូចជាលោក Tommy លោកពូក្រឹម លោក ពូកុយ ជាដើម។ ចំណែកឯសិល្បៈការនីនោះមិនទាន់លេចមុខតារាណាមួយទេក្រៅពី ប៉ែន ស្រីពេជ្រ ដែល បានចាក់ដំបូងគេ។

លើសពីនេះ ប៉ែន ស្រីពេជ្រ ថែមទាំងកាន់ដៃស្វាមីមកទទួលចាក់វ៉ាក់សាំងជាមួយគ្នាទៀតផង។ ហើយបន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចរាល់ពិធីការនីរូបនេះបានលើកឡើងថាសូមឱ្យ ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលពីជម្ងឺដ៏កាចសាហាវមួយនេះ។ ហើយត្រូវ មានទំនួលខុសត្រូវខ្ពស់លើខ្លួនឯង ចំពោះគ្រួសារ និងសង្គមជាតិ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់